មនុស្សម្នាក់ត្រូវគេរាយការណ៍ថា ស្លាប់ដោយសារខ្វះអុកស៊ីហ្សែន នៅអំឡុងប្រតិបត្តិការសង្គ្រោះមនុស្សទំាង១៣នាក់ ពីក្នុងរូងភ្នំថាំលួង

ថៃ៖ បុរសម្នាក់ដែលគេអះអាងថា ជាអតីតនាយទាហានជើងទឹកថៃមួយរូប ដែលកំពុងបំពេញការងារ ជួយសង្គ្រោះមនុស្សទាំង១៣នាក់ពីក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃនោះ បានបាត់បង់ជីវិត ដោយសារខ្វះអុកស៊ីហ្សែន។

ជាមួយគ្នានេះដែរ ក្រុមអាជ្ញាធរថៃបានរាយការណ៍ថា សពរបស់លោក សាម៉ាណ គូណាន ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ដើម្បីរៀបចំបញ្ជូនបន្តទៅកាន់ខេត្តរ៉យអេត ភាគខាងកើតប្រទេសថៃ ដែលជាស្រុកកំណើតរបស់លោក។ លោកជាមនុស្សដំបូងហើយដែលបានស្លាប់ ក្រោយកើតមានហេតុការណ៍មនុស្សបាត់ខ្លួនក្នុងរូងភ្នំថាំលួង រយៈពេល១៣ថ្ងៃមកនេះ ។

សូមជម្រាបថា អតីតនាយទាហានជើងទឹកថៃ និងជាអ្នកជំនាញមុជទឹករូបនេះ មានឈ្មោះថា សាម៉ាណ គូណាន បានទទួលមរណភាព អំឡុងពេលរូបលោកកំពុងតែរៀបចំធុងឧស្ម័នអុកស៊ីហ្សែននៅក្នុងរូងភ្នំថាំលួង ជាទីដែលប្រតិបត្តិការជួយសង្គ្រោះមនុស្សទាំង១៣នាក់កំពុងបន្តនៅឡើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner