ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនមន្ត្រីនគរបាលជាតិចំនួន២៣១នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិដល់មន្ត្រីនគរបាលជាតិ តាមបណ្ដាអង្គភាព និងប្រគល់ប័ណ្ណសរសើរ ជូនអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ តំណាងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិដល់មន្ត្រីនគរបាលជាតិ តាមបណ្ដាអង្គភាព និងប្រគល់ប័ណ្ណសរសើរ ជូនអធិការដ្ឋាននគរបាលខណ្ឌដូនពេញខាងលើនេះ បើតាមលោក សែម សុគន្ធា នាយការិយាល័យទទួលផែនការងារសណ្ដាប់ធ្នាប់ បានបញ្ជាក់ថា ក្នុងពិធីនេះ បានរៀបចំធ្វើឡើងផ្អែកតាមប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្ដីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិ ចំនួន២៣១នាក់ ក្នុងនោះផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន០៨នាក់ និងបំពាក់ឋានន្តរស័ក្កិចំនួន២២៣នាក់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner