នគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ ធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់បណ្ណ័សរសើរ ជូននគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌចំនួន ៥៨នាក់

ភ្នំពេញ៖ នារសៀលទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ នគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានធ្វើពីធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់បណ្ណ័សរសើរ ជូននគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌចំនួន៥៨នាក់។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ផូ សារិទ្ធ នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការរងស្តីទីនគរបាលខណ្ឌច្បារអំពៅ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ រួមនឹងវត្តមាននគរបាលជាច្រើនរូប ចំណុះខណ្ឌច្បារអំពៅ។

ថ្លែងក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៏ដូចជា លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលជាមួយអង្គពិធី និងបានលើកឡើងពីការខិតខំរបស់កងកម្លាំង ក្នុងការអនុវត្ត គោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានកាន់តែល្អប្រសើរ ក្នុងការការពារស្ថេរភាពនយោបាយ និងការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរយក្នុងមូលដ្ឋាន ធ្វើឲ្យបរិស្ថានសន្តិសុខ ទូទៅជូនសង្គមជាតិ និងប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត។

ជាកិច្ចតបស្នង នឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលខណ្ឌច្បារអំពៅ តាមរយៈការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ជូនដល់នគរបាលជាតិ សរុបចំនួន៥៨នាក់ នៅព្រឹកនេះតែម្តង៕ ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner