ជនសង្ស័យលួចកាច់កម៉ូតូបានសម្រេច ត្រូវសមត្ថកិច្ចដេញចាប់បានវិញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ជួយចាប់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូ បានសម្រេច តែគ្មានវាសនារត់រួច ព្រោះម្ចាស់ចេញមកទាន់ស្រែកផ្អើលអ្នកជិតខាង កាលពីវេលម៉ោង១២និង១០នាទីថ្ងៃត្រង់ ទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ នូ ណារិន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិភ្នំពេញថ្មី សង្កា
ត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រីឯ ម្ចាស់ម៉ូតូឈ្មោះ កែ សុធារី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ម្ចាស់ម៉ូតូបានប្រាប់ថា មុនកើតហេតុនាងបានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រឹមពណ៌ខ្មៅសេរី ២០១២ ពាក់ស្លាកលេខភ្នំពេញ1BF-8592 នៅមុខផ្ទះ រួចអង្គុយនិយាយគ្នាលេងក្នុងផ្ទះ ស្រាប់តែនាងឮសំឡេងម៉ូតូក៏ចេញមកមើល ក៏ឃើញជនសង្ស័យជិះចេញ។ នាងក៏រត់ដេញតាមពីក្រោយ និងស្រែកចោរៗ ហើយគាប់ជួនសមត្ថកិច្ចមូលដ្ឋានល្បាតក្បែនោះឃើញ ក៏ដេញតាមរហូតចាប់បានជនសង្ស័យខាងលើព្រមទាំងដកហូតបានម៉ូតូបានមកវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយឡែកម៉ូតូ សមត្ថកិច្ច បានប្រគល់ជូនម្ចាស់ដើមវិញ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner