លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ និងព្រះអនុគណស្រុកបារាយណ៍ បាននិមន្តចុះពិនិត្យមើលការជួសជុលផ្លូវលំ១ខ្សែ នៅភូមិថ្នល់ ឃុំទ្រៀល
រសៀលថ្ងៃទី០៤ កក្កដា ២០១៨ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ និងព្រះអនុគណស្រុកបារាយណ៍ ព្រមទាំងព្រះតេជគុណ សមុហ៍ ចៅអធិការ សហការី បាននិមន្ត ចុះពិនិត្យមើលការជួសជុលផ្លូវលំ១ខ្សែ នៅភូមិថ្នល់ ឃុំទ្រៀល ដែលជាការចូលរួមរបស់ព្រះអនុគណស្រុក ព្រះសមុហ៍ មន្ត្រីសង្ឃ និងបងប្អូនយើង ដោយប្រើគ្រឿងចក្រសម្តេចតេជោហ៊ុន សែន ។
ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានមានប្រសាសន៍ថា ពេលដែលជួសជុលរួចផ្លូវមួយខ្សែនេះ និងក្លាយជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលនានា ដែលសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរផ្សេង ជាពិសេសសិស្សានុសិស្ស ។ ជាមួយគ្នានេះលោកអភិបាល ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សារាល់សមិទ្ធផលទាំងអស់ឲ្យបានអង្វែង។
ជាចុងក្រោយ លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាបន្តទៀត ៕