យុវជន២នាក់ជិះម៉ូតូបុកគូទរថយន្តកូរ៉េដឹកអេតចាយបណ្តាលឲ្យបាក់ក ស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឲ្យយុទ្ធជន២នាក់ បាក់ ក ស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែការជិះម៉ូតូ មិនបានប្រុងប្រយ័ត្ន បណ្តាលឲ្យបុកគូថរថយន្តកូរ៉េ ដឹកអេតចាយ ខូចចតចោលនៅលើ ចិញ្ចើមថ្នល់។

ហេតុការណ៍គ្រោះថ្នាក់ចរារណ៍នេះ បានកើតឡើង នៅវេលាម៉ោង២១ និង២៥នាទីយប់ ថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១៨ នៅចំនុចភូមិត្រពាំស្វាយ ឃុំបាល័ង្ល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលត្រូវបានគេដឹងថា ជាស្រុកដែលកើតឧបទ្ទវហេតុ គ្រោះថ្នាក់ចារាចរណ៍ច្រើនជាងគេ ក្នុងចំណោមស្រុកទាំង៨ នៃខេត្តកំពង់ធំ ។

យុវជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារតែ បោកក្បាលនឹងគូទឡានបាក់ក ស្លាប់ទាំង២នាក់ ត្រូវបានសមត្ថកិច្ចចរាចរណ៍ នៃអធិការដ្ឋាន ស្រុកបារាយណ៍ បញ្ជាក់ថា ទី១ឈ្មោះ អុល ឡី  អាយុ ១៨ឆ្នាំ និងឈ្មោះ ហៀង សីហា អាយុ ១៨ ឆ្នាំ។ អ្នកទាំង២រស់នៅភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានរបរជាកម្មករធ្វើសិប្បកម្ម គ្រែ តុ ទូ នៅភូមិទួលដំណាក់។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់  បាននាំគ្នាទៅផឹកកាហ្វេ នៅផ្សារកំពង់ថ្ម។ ជនរងគ្រោះជិះម៉ូតូម៉ាក់សង់ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ AH- 9034 យ៉ាងលឿន ត្រឡប់មកកន្លែងធ្វើការវិញដោយ ពុំបានពាក់មួកសុវត្ថិភាពក៏បានបុកគូថរថយន្តកូរ៉េ ពណ៌ក្រហម ខៀវ ពាក់ស្លាកលេខ ចាស់ ហ 0378ភព2 ដែលខូចចតចោលនៅចិញ្ចើមផ្លូវខាងស្តាំ  បណ្តាលឲ្យបោកក្បាល បាក់ក ស្លាប់កណ្តាលថ្នល់  រីឯម្ចាស់រថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ព្រោះក្រោយពីហេតុភ្លាម បានរត់គេចខ្លួន បាត់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពទៅឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និង ម៉ូតូ ដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ច អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំឲ្យភាគីទាំងសងខាង ចូលមកដោះស្រាតាមនិតិវីធីតាមច្បាប់ ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner