កូរ៉េខាងត្បូង និងកូរ៉េខាងជើងចាប់ផ្តើមពិភាក្សាកម្រិតការងារថ្មីមួយទៀត​ លើកិច្ចសហប្រតិបត្តិការព្រៃឈើ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល និងព្យុងយ៉ាង នៅថ្ងៃពុធ សប្តាហ៍នេះ បានចាប់ផ្តើមធ្វើកិច្ចចរចាក្នុងកម្រិតការងារថ្មីមួយទៀត ដោយផ្តោត សំខាន់ទៅលើកិច្ចសហប្រតិបត្តិការព្រៃឈើ។ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រុមគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសបងប្អូនកូរ៉េទំាងពីរ បានចាប់ផ្តើមបើកកិច្ចពិភាក្សានៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)នៅឯវិមានសន្តិភាព ដែលជាអគារមួយនៅខាងភាគី កូរ៉េខាងត្បូងនៅក្នុងភូមិ ជាប់ព្រំដែន ផាន់មុនជុម ។

អនុរដ្ឋមន្រ្តីសេវាព្រៃឈើកូរ៉េខាងត្បូងលោក រីយូ ក្វាងស៊ូ ដែលដឹកនំាក្រុមប្រតិភូ បានថ្លែងប្រាប់អ្នកយកព័ត៌មាន មុនពេលធ្វើដំណើរឆ្ពោះទៅកាន់ ទីកន្លែងប្រជុំជាមួយភាគីកូរ៉េខាងជើងថា រូបលោកនឹងធ្វើកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងជើង ពាក់ ព័ន្ធនឹងបញ្ហាស្តីអំពីកិច្ចសហប្រតិបត្តិការព្រៃឈើ ទំាងមូលរវាងប្រទេសទំាងពីរ ។ ភាគីទំាងពីរត្រូវបានគេរំពឹងថា នឹងអាចឈានដល់ការព្រមព្រៀងគ្នាក្នុងការចូលរួមការសិក្សាស្រាវជ្រាវរួមគ្នាមួយ ដោយផ្តោតសំខាន់លើបញ្ហាព្រៃឈើរបស់កូរ៉េខាងជើង ។

សូមជម្រាបថា កិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការព្រៃឈើរវាងមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង និងកូរ៉េខាងជើង ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល កូរ៉េទំាងពីរបានបើកកិច្ចប្រជុំក្នុងកម្រិតការងារជាបន្តបន្ទាប់កាលពីសប្តាហ៍មុន ទៅលើកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង និងផ្លូវយានយន្ត ដោយភាគីទំាង ពីរបានព្រមព្រៀងគ្នាចូលរួមសិក្សា រួមគ្នាលើកដំបូងស្តីពីស្ថានភាពផ្លូវរថភ្លើង និងផ្លូវយានយន្តរបស់កូរ៉េខាងជើង ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner