រដ្ឋាភិបាលអ៊ីរ៉ង់អះអាងថា នឹងជួបមហាអំណាចពិភពលោកទាំង៥ក្នុងសប្តាហ៍ នេះនៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ដើម្បីពិភាក្សាស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាវ៉ាដ ហ្ស៊ារីស និងមន្រ្តីជាន់ខ្ពស់បណ្តាប្រទេសជាមហាអំណាច ពិភព លោកទាំង៥ ដែលនៅតែជាភាគីក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥នោះ នឹងត្រូវជួបគ្នាក្នុងទីក្រុងវីយ៉ែន ប្រទេសអូទ្រីស នៅក្នុងថ្ងៃសុក្រ សប្ដាហ៍នេះ ស្ថិតក្នុងគោលបំណងស្វែងរកមធ្យោបាយការពារកិច្ចព្រមព្រៀងអន្តរជាតិនេះ ។

កិច្ចប្រជុំនៅក្នុងថ្ងៃ សុក្រ សប្ដាហ៍នេះ គឺជាជំនួបលើកដំបូងបំផុតរវាងអ៊ីរ៉ង់ និងបណ្តាប្រទេសមហាអំណាចពិភពលោកទាំង៥ ដែលក្នុងនោះរួមមាន៖ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ។នៅក្នុងជំនួប ដែលធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់នេះដែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចពិភពលោកទាំង៥ គ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នាលើសំណើរបស់សហភាពអឺរ៉ុប និងវិធានការការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner