មន្រ្តីអគ្គីសនីកម្ពុជាចុះកាត់ខ្សែភ្លើង ស្រាប់តែរលំដើមឈើសង្កត់ខ្សែភ្លើងធ្វើឲ្យទុស្សេឆេះសន្ធោរសន្ធៅ
ភ្នំពេញ៖មន្រ្តីអគ្គីសនីកម្ពុជានិងខ្សែកាបអុបទិចចុះកាត់ខ្សែតែពេលកាត់រួចមិនដឹងមូលហេតុអ្វីរលំដើមឈើសង្កត់ខ្សែភ្លើងធ្វើឲ្យទុស្សេឆេះសន្ធោរសន្ធៅនៅលើបង្គោលភ្លើងហេតុបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអង្គភាពបង្ការពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ហេតុកការនេះ កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៤ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណចផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
ប្រភពព័ត៍មានពីសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាមុនកើតហេតុមានខាងមន្រ្តីអគ្គីសនីកម្ពុជាសហការជាមួយក្រុមហ៊ុនខ្សែកាបអុបទិចមកកាត់ខ្សែភ្លើង និងខ្សែកាបដើម្បីតបណ្ដាញថ្មីដោយសារខ្សែធ្លាក់យៀករញ៉េរញ៉ៃតែពេលកាត់ខ្សែភ្លើងបានបន្តិចស្រាប់ខ្សែភ្លើងធ្លាក់ទៅលើដើមអង្កាញ់
រួចតោងខ្សែភ្លើងពីបង្គោលក៏ឆេះសន្ធោរសន្ធៅតែម្ដងក្រោយមក៏បានប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យចេញពីក្នុងផ្ទះតែបាញ់អស់ជាច្រើនបំពង់នៅតែមិនរលត់ ហើយបានទំនាក់ទំនងខាងអង្គភាពបង្ការពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញមកបាញ់ពន្ល់ ។
សមត្ថកិច្ចបន្តថាក្រោយពីនគរបាលពន្លត់អគ្គីភ័យមករថយន្តចំនួន២គ្រឿងចុះមកដល់កន្លែងកើតហេតុហើយបានបាញ់ពន្លត់ទៅវិញប្រើប្រាស់រថយន្តចំនួនមួយគ្រឿង ហើយក្រោយកើតហេតុខាងមន្រ្តីអគ្គីសនីកម្ពុជាបានប្រើម៉ូទ័រកាត់ដើមអង្កាញ់
ចេញ និងតបណ្ដាញភ្លើងឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ចរន្តភ្លើងអគ្គីសនីវិញ។ហេតុការណ៍នេះ ក៏មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ឬខូចខាតផ្ទះប្រជាពលរដ្ឋនោះទេ ។