មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជំរុញឲ្យធ្វើទំនើបកម្មរោងចក្រនានា នៅព្រំដែនជាប់នឹងប្រទេសចិន

កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានរាយការណ៍ថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវយ៉ាងទទូចឲ្យធ្វើទំនើបកម្មទៅលើរោងចក្រវាយនភណ្ឌ និងរោងចក្រក្រដាសនៅទីក្រុង ព្រំដែនស៊ីននូជូ ដែលស្ថិតនៅជាប់នឹងទីក្រុងដានដុង របស់ប្រទេសចិន។

នៅក្នុងពេលចុះធ្វើអធិការកិច្ចនៅរោងចក្រ ស៊ីនូជូ ធិចធីល មៀល ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៩ លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ថា រោងចក្រនឹងត្រូវធ្វើទំនើបកម្មក្នុងការបង្កើនដល់ផលិតកម្មនៅមូលដ្ឋាននេះ។ បន្ទាប់ពីបានដឹងអំពីសេវាកម្មផ្គត់ផ្គង់រោងម៉ាស៊ីនកិនស្រូវ និងលក្ខខណ្ឌរស់នៅរបស់បុគ្គលិក លោក គីម បាននិយាយថា គណៈកម្មាធិការពលករកូរ៉េ ហៅកាត់ថា (WPK) នៅរោងម៉ាស៊ីនកិនស្រូវមិនបានយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពការងារ និងការងាររបស់និយោជិកទេ។

ជាមួយគ្នានេះ លោក គីម ក៏បានកំណត់ភារកិច្ចលម្អិត និងវិធីសម្រាប់ការធ្វើទំនើបកម្មរោងម៉ាស៊ីនកិនស្រូវ ដោយនិយាយថា ឫសគុលនៃការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឲ្យមានការរីកចម្រើន សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យមានលក្ខណៈស្តង់ដារ៕ ម.ន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner