គណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រកាសបញ្ចូលសមាជិកថ្មីចំនួន៥១៨នាក់ ជាសមាជិកពេញសិទ្ធិរបស់គណបក្ស

អត្ថបទដោយ៖
Kien Sereyvuth

សមាជិកថ្មីដែលបានចាកចេញពីអតីតគណបក្សនានារបស់ខ្លួនចំនួន៥១៨នាក់ បានស្ម័ក្រចិត្តចូលមករួមរស់ក្នុងមហាគ្រួសារនៃគណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុក ត្បែងមានជ័យ ត្រូវបានគណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រកាសបញ្ចូលជាសមាជិកថ្មី កាលពីព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងជាប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះជួយខេត្តព្រះវិហារ  ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ រួមនឹងឯកឧត្តម អស់លោកជាប្រធាន អនុប្រធាន ក្រុមការងារចុះជួយ ស្រុក ក្រុង ខេត្ត យ៉ាងច្រើនកុះករ ។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី លោក នុត សោភ័ណ្ឌ ប្រធានគណបក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុកត្បែងមានជ័យ បានធ្វើរបាយកាណ៍ដោយគូសបញ្ជាក់ថាៈ ស្រុកត្បែងមានជ័យមាន ៤ឃុំ មានប្រជាជនរស់នៅសរុប ១០,៩៥៦នាក់ ស្រី ៥,៤៥៦នាក់ស្មើរនឹង ២៦២៦គ្រួសារ ។ លោកប្រធានគណបក្សស្រុកបញ្ជាក់ថាៈ នៅទូទាំងស្រុកត្បែងមានជ័យ មាន១៧សាខាបក្ស មាន៧៧អនុសាខាបក្ស មាន៤៥០ក្រុមបក្ស មានគ្រួសារបក្សចំនួន ១៩៤២គ្រួសារបក្ស  ។

ប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការឆ្នាំ២០១៧សម្រាប់ឆ្នាំ២០១៨មានចំនួន៤៣២២នាក់ ។ លោកប្រធានគណបក្សស្រុកបានបញ្ជាក់ទៀតថាៈ ថ្ងៃនេះគណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុកត្បែងមានជ័យ មានមហាកិតិយសដ៍ធំធេងណាស់ ដែលបានទទួលបងប្អូនសមាជិកមកពីអតីតគណបក្សនានា និងមហាជនទូរទៅ ស្ម័ក្រចិត្តចូលជាសមាជិកក្នុងមហាគ្រួសារ របស់គណៈបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានស្រុកត្បែងមានជ័យ។

ដោយឡែកថ្ងៃនេះ គណបក្សស្រុកបានប្រកាសបញ្ចូលបងប្អូនទាំងអស់នោះចូលជាសមាជិកពេញសិទ្ធរបស់គណបក្សប្រជាជនកម្ពុជា ដោយបានប្រគល់នូវប័ណ្ណសំគាល់ ជាសមាជិកគណៈបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខាដោយសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជូនសមាជិកទាំង៥១៨នាក់ផង ដែរ ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថាៈ គណៈបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន បម្រើផលប្រយោជន៍របស់ប្រជាជន រស់នៅជាមួយប្រជាជន ដោយមិនបានគិតនិន្នាការ នយោយបាយ ពណ៌សម្បុរ ឬមកពីគណបក្សនយោបាយណាមួយឡើយ គឺយើងជាខ្មែរតែមួយ ត្រូវរួមសាមគ្គីគ្នាក្នុងការកសាងជាតិឲ្យកាន់តែរីក ចម្រើន ។

ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូនសមាជិកសមាជិការថ្មីទាំងអស់មកពីគ្រប់អតីតគណបក្សនយោបាយនានា ដែលបានសម្រេចចិត្តដ៍ត្រឹមត្រូវក្នុងការ ចូលរួមជាមហាគ្រួសារនៃគណបក្សប្រជាជន។ គណបក្សប្រជាជនស្វាគមន៍ជានិច្ចចំពោះបងប្អូន ទោះមកពីគណបក្សនយោបាយណាក៍ដោយ ឲ្យតែមានបំណងចូលរួម ជាមួយគណបក្សប្រជាជនគឺគណបក្សស្វាគមន៍ជានិច្ច ។

មានប្រសាសន៍សំណេះសំណាលជាមួយសមាជិកថ្មីទាំង ៥១៨នាក់ នៅឯស្នាក់ការគណបក្សប្រជាជនមូលដ្ឋានស្រុកត្បែងមានជ័យ ឯកឧត្តម មាស សុភា ជំនួសមុខឲ្យសម្តេចប្រធាន សម្តេចអនុប្រធាន និងសម្តេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំង ឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុកជ័យសែន ក៍ដូចជាគណបក្សមូលដ្ឋានគ្រប់ស្រុក ក្រុង នៅទូទាំងខេត្តព្រះវិហារ ដែលក្នុងរយៈកាល៥ឆ្នាំកន្លងមកនេះ សមាជិកបក្សទាំងអស់បានខិតខំយកអស់ពីកម្លាំងកាយចិត្តក្នុងការកសាងសមិទ្ធិផលជាច្រើនសម្រាប់បម្រើឲ្យសង្គមជាតិ ពិសេសបាន យកចិត្តទុកដាក់ចូលរួមពង្រឹងឃឿនការពារជាតិ ទឹកដី ការពារសន្តិសុខសង្គម ក្នុងមូលដ្ឋានរបស់ខ្លួន និងនៅតំបន់ព្រំដែនបានយ៉ាងល្អ ។

ឯកឧត្តម មាស សុភា ក៍បានថ្លែងការសរសើរដោយស្មោះចំពោះឆន្ទះរបស់បងប្អូនដែលបានផ្តល់នូវភាពយុត្តិធ៌មឲ្យគណបក្សប្រជាជន និងមានជំនឿជឿរជាក់ទៅលើការ ដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសដ៍ឆ្នើម  ។ ឯកឧត្តម មាស សុភា បញ្ជាក់ថា ការរួបរួមសាមគ្គីគ្នាជាមហាគ្រួសារ ខ្មែរ ដើម្បីគាំទ្រគណបក្សប្រជាជនក្នុងការដឹកនាំប្រទេស គឺជាការគាំទ្រឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រទេស បើមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ប្រជាជនយើងនឹងមានជីវភាព រស់នៅធូរធា ។ ឯកឧត្តម មាស សុភា បានសង្កត់ធ្ងន់ថា សុខសន្តិភាពគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ។

មានសុខសន្តិភាពនេះហើយ ទើបមានការអភិវឌ្ឍ ដូចបងប្អូនដឹងហើយថា គ្រប់ហេថារចនាសម្ព័ន្ធទាំងអស់ដែលកំពង់រីកដុះដាលសព្វថ្ងៃនៅទូទាំងប្រទេស តាំងពីទីក្រុង រហូតដល់ជនបទ គឺបានមកពីការខិតខំរបស់គណបក្ស និងប្រជាជនយើង ដូច្នេះសមាជិកសមាជិការទាំងអស់ដែលចូលរួមធ្វើជីវភាពនយោបាយជាមួយគណបក្សប្រជាជន កម្ពុជា ប្រៀបបាននឹងការចូលរួមការពារសុខសន្តិភាព ជូនប្រទេសជាតិយើងផងដែរ ។

ជាមួយគ្នានេះដែរ មន្ត្រីដែលជាសមាជិកបក្សទាំងអស់ក៍ត្រូវប្រព្រឹត្តតែអំពើល្អ សុច្ចរិត ចេះជួយគ្នាក្នុងគ្រាលំបាក ដោយឡែកសំរាប់សមាជិកថ្មីដែល ទើបបញ្ចូលជាសមាជិក ពេញសិទ្ធិ ក៍ត្រូវមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ហើយនៅពេលបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនិតិការ ទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ រូបទេវតាបាចផ្កាជាសម្គាល់។ ម.ន

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner