ឯកឧត្តមហ៊ុនណេងនិងលោកជទាវបានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូនិងមន្រ្តីសុខាភិបាលទូទាំងស្រុកស្ទឹងត្រង់

ឯកឧត្តមហ៊ុនណេងសមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាអនុប្រធានទី១ក្រុមការងារចុះ ជួយខេត្តកំពង់ចាមនិងជាប្រធានក្រុមចុះជួយស្រុកស្ទឹងត្រង់និងលោកជំទាវបានអញ្ជើញជួបសំណេះ សំណាលជាមួយលោកគ្រូអ្នកគ្រូនិងមន្រ្តីសុខាភិបាលទូទាំងស្រុកស្ទឹងត្រង់ប្រមាណជិត១ពាន់នាក់និងបានរៀបចំជាពីរកន្លែងផ្សេងគ្នាដើម្បីសម្រួលដល់ការធ្វើដំណើរដល់សមាជិកសមាជិការនៃអង្គពិធីសំណេះសំណាល ​ដែលបានប្រព្រឹតទៅនៅថ្ងៃទី៣០ខែមីនានិងថ្ងៃទី០១ខែកក្កាឆ្នាំ២០១៨។ ក្នុងរបាយការរបស់លោកស៊ិន សុខុន បានបញ្ជាក់ថានៅទូទាំងស្រុកស្ទឹងត្រង់ មានសាលារៀនចំនួន៩៧កន្លែង​​មានអាគារសិក្សាចំនួន១៣២ខ្នងសមើនិង៦៦២បន្ទប់។ក្នុងនោះអាគារដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រិទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មានចំនួន៤៨ខ្នងស្មើនិង២៩៤បន្ទប់និងអាគាររបស់ឯកឧត្តមហ៊ុនណេងមានចំនួន០៦ខ្នងសស្មើនិង២៨បន្ទប់ផងដែរ។បច្ចុប្បន្នមានសិស្សរៀនសរុបចំនួន២៧៦៨៤នាក់និងមានបុគ្គលិកសុបចំនួន៧៩៤នាក់និងគ្រូជនជាតិឥស្លាមចំនួន៤០នាក់ផងដែរ។

វិសយសុខាភិបាលនៅទូទាំងស្រុកមានមណ្ឌលសុខភាពចំនួន១២កន្លែងនិងមន្ទីរពទ្យបង្អែក១កន្លែង មានមន្ត្រីសរុបចំនួន១០០នាក់ក្នុងនោះមានវេជ្ជបណ្ឌិត០៣នាក់គ្រូពេទ្យមធ្យម ០២នាក់ឱសថការី០១នាក់ ឆ្មប៣៣នាក់ គិលានុបដ្ឋាក៤២នាក់ និង អ្នកបច្ចេកទេសផ្សេងៗ១៩នាក់។អង្គភាពមួយនេះ បានទទួលខុសត្រូវខ្ពស់លើផ្នែកសេវាសុខភាពជូនប្រជាពលរដ្ឋ  ដែលមានកម្មវិធីជាច្រើនក្នុងការផ្ដល់សវា ទាំងនៅំបន់​ទីប្រជុំជនក៏ដូចជា​តំបន់ដាច់់ស្រយាល​ផងដែរ ពិសេសចាក់ថ្នាំការពារជម្ងឺ១១មុខ និងពិគ្រោះ ជម្ងឺទូទៅផងដែរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តមហ៊ុនណេងបានលើកឡើងថា៖ប្រទេសកម្ពុជាយើងបានទទួលសុខសន្តិភាពអស់រយៈកាល២០ឆ្នាំហើយ ហើយក៏ជាឱកាសមួយបាន ផ្ដល់ឲ្យប្រជាពលរដ្ឋយើងបានប្រកបមុខរបរផ្សងៗ និងបានធ្វើចរាចរណ៍មុខជុំនួញនានានៅទូទាំងប្រទេសបស់ខ្លួនផងដែរ។ទន្ទឹមនឹងនោះដែររារដ្ឋាភិបាលក៏បានដំណើរការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់         វិស័យដូចដែលបងប្អូនបានឃើញសព្វថ្ងៃនេះ។ជាការពិតណាស់មួយរយៈកាលមុននេះ២០ឆ្នាំកន្លងទៅយើងទាំងអស់គ្នាស្ថិតនៅក្នុងភាពក្រលំបាកនិងភ័យខ្លាចដោយសារសង្គ្រាមប៉ុន្តែឥឡូវនេះយើងទាំងអស់គ្នាបានកែប្រែជីវភាពនិងការរស់នៅប្រកបដោយភាពសុខសាន្តនិងបានបញ្ជូនកូនចៅឲ្យទៅរៀនយកចំណេះដឹង និងបានក្លាយខ្លួនជាមន្ត្រីរាជការ ថ្នាក់ដឹកនាំតាមមន្ទីរក្រសួងជាបណ្ដើរៗផងដែរ។នេះជាតម្លៃនៃសន្តិភាព មានសន្តិភាព មានធនធានមនុស្ស មានការអភិវឌ្ឍន៍ ក្រោមកិច្ចដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្បុជាបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយបានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ននេះ។ជាក់ស្ដែងបច្ចុប្បន្ននេះ ចាប់ពីតំបន់ដាច់ស្រយាល​ក៏មានផ្លូវលំក្រាលគ្រោះក្រហមផ្លូវបេតុងដែលបានតភ្ជាប់ទៅផ្លូវជាតិ​ មានស្ពានឆ្លងកាត់ទន្លេជាច្រើនដែលយើងមិនធ្លាប់មាន បង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់បានធ្វើចរាចរណ៍ទៅកាន់តំបន់ផ្សេងៗទៀត។សមិទ្ធិផល​ទាំងអស់​នេះហើយ​​ដែលបានប្រសូត្រចេញពីសន្តិភាព ដូច្នេះហើយសូមបងប្អូនជួយរក្សាការពារនូវសន្តិភាព នេះឲ្យបានគង់វង់​សម្រាប់កូនចៅតទៅអនាគត។ទន្ទឹមនឹងនេះ​ដែរក៏សូមជួយបន្តនិងបង្កើន​នូវចលនាភូមិឃុំសង្កាត់​មានសុវត្ថភាព​ឲ្យកាន់តែប្រសើរឡើង។ស្ថិតនៅក្នុងឱកានេះដែរក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុនណេងបានចុះជួយពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋបានចំនួនជាង៣០០រយនាក់ ផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner