ប្រជាពលរដ្ឋ៤០២គ្រួសារនៅសហគមន៍គង្គារផុសសង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវបានទទួលប័ណ្ណកម្មសិទ្ធិ សំគាល់អចលនទ្រព្យពីអាជ្ញាធររាជធានី

(ភ្នំពេញ)៖នៅរសៀលថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៨ ឯ,ឧ អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះជាអធិបតីប្រគល់ប័ណ្ណសំគាល់អចលនវត្ថុកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលមានគោលការណ៍ធ្វើប្រទានកម្មពីប្រមុខរាជរដ្ឋាភិបាល និងសំណេះសំណាលជាប្រជាពលរដ្ឋ ជាង៤០០គ្រួសារ ក្រោយពីបានរស់នៅមិនមានប័ណ្ណកម្មសិទ្ធិស្របច្បាប់អស់រយៈពេលជាច្រើនឆ្នាំនោះ។ ពិធីនេះបានធ្វើឡើង ស្ថិតក្នុងភូមិសហគមន៍គង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ដោយការមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អភិបាលខណ្ឌ ប្រជាពលរដ្ឋចូលរួមជាច្រើននាក់។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានលើកឡើងថា ចំពោះប្រជាពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ នាពេលនេះ ដែលមានជាង៤០០គ្រួសារ ឬខ្នងផ្ទះនៅពេលនេះលោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានពន្យល់ថា ការផ្តល់បណ្ណ័នេះគឺ ប្រជាពលរដ្ឋត្រូវបង់សេវាត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ក្រោយពីបានទទួលប័ណ្ណនេះហើយបន្ទាប់មកប្រជាពលរដ្ឋអាចយកទៅផ្ទេរកម្មសិទ្ធិតែម្តង ហើយនិងតម្លៃនៃការផ្ទេរបណ្ណ័នេះ ត្រឹមតែ៦០ម៉ឺនរៀល។
ឯ,ឧឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋគឺមានសារៈសំខាន់ និងមានផលប្រយោជន៍ចំពោះប្រជាពលរដ្ឋ ពោលគឺប្រជាពលរដ្ឋ ផលប្រយោជន៍ជាច្រើនក្នុងជីវភាពរស់នៅប្រកបដោយមានច្បាប់របស់រដ្ឋ ហើយរដ្ឋក៏បានទទួលផលពីប្រយោជន៍នេះវិញផងដែរ។ ដូច្នេះប្រជាពលរដ្ឋដែលមានកម្មសិទ្ឋិរស់នៅស្របច្បាប់ មានលំនឹងពិតប្រាកដ នោះអាចយកទៅប្រើប្រាស់នៅតាមបណ្តាលធនាគារយកលុយមកប្រើប្រាស់បាន។ ចំណែករដ្ឋវិញគឺបានទទួលពីការបង់ប្រាក់ពន្ធ អចលនទ្រព្យនេះទៅតាមច្បាប់សារពើរពន្ឋក្នុងការទ្រទ្រង់ថវិការដ្ឋយកទៅអភិវឌ្ឍន៍ផងដែរ។
ឯ,ឧ ឃួង ស្រេង បន្តថា៖កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺការផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត និងទទួលស្គាល់ពីភូមិ ឃុំតែប៉ុណ្ណោះដោយមិនបានបង់ពន្ធប្រថាប់ត្រាទៅតាមច្បាប់ផង។ ដោយមើលឃើញពីការលំបាកនេះ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចសម្រួលឲ្យប្រជាពលរដ្ឋ មកបង់ត្រឹមតែម្តង លើកចុងក្រោយ។
ឯ,ឧ ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា ចំពោះការលើកលែងនេះ មានសុពលភាពត្រឹមតែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ ហើយចាប់ពីឆ្នាំ២០១៩នេះទៅ គឺរដ្ឋាភិបាលនឹងអនុវត្ត ដោយមិនមានការលើកលែងទៀតទេ ដូច្នេះសូមប្រជាពលរដ្ឋ ប្រញ៉ាប់ទៅបង់ពន្ធប្រថាប់ត្រា ឲ្យបានលឿនទៅតាមការកំណត់ នៃការលើកលែងនេះជៀសវាងហួសសុពលភាពត្រឹមតែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner