ឯកឧត្តមសាយ សំអាល់បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ត្រូវការឲ្យយុវជនចូលរួម អភិវឌ្ឍសង្គមនិងជួយជ្រោមជ្រែងប្រទេសជាតិឲ្យកាន់តែរីកចំរើនឈានឡើងជានិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមសាយ សំអាល់បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ត្រូវការឲ្យយុវជនចូលរួម អភិវឌ្ឍសង្គមនិងជួយជ្រោមជ្រែងប្រទេសជាតិឲ្យកាន់តែរីកចំរើនឈានឡើងជានិច្ច នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិក យុវជនគណបក្សប្រជាជនកម្ពុជា ក្រុមសកម្មជនយុវជន(ក)៧៧ដែលបានប្រារព្វធ្វើឡើងនៅខុទ្ទកាល័យគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សាយ សំអាល់ អនុប្រធានគណចលនាយុវជនបានមានប្រសាសន៍ថា៖គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏រឹងម៉ាំ មានមូលដ្ឋានផ្តើមចេញពីស្មារតីរួបរួមសាមគ្គីដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសបងប្អូនជាយុវជនដែលមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ និងស្វែងរកការងារធ្វើ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ យុវជនសម័យនេះមានការខុសប្លែកពីយុវជនកាលពីសម័យមុនៗ ដែលកាលនោះប្រទេសយើងធ្លាក់ក្នុងភ្លើងសង្រ្គាមរ៉ាំរ៉ៃជម្លោះផ្ទៃក្នុង មិនចេះចប់ ពេលនោះយុវជនមិនបានចូលសិក្សារៀនសូត្រពេញលេញទេ អ្នកនយោបាយប្រើប្រាស់យុវជនជាឧបករណ៍នយោបាយ ក្នុងការផ្លាស់ប្តូររបបដឹកនាំដោយកាប់សម្លាប់ពលរដ្ឋខ្លួនឯង និងបំផ្លិចបំផ្លាញសង្គមជាតិទាំងមូល។ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖សំលេង។ឯកឧត្តមមានចាន់យ៉ាដាប្រធានក្រុមសកម្មជនយុវជន(ក)៧៧បានលើកឡើងថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្តោតជាសំខាន់លើវិស័យអប់រំដោយសារតែចំនួនសាលារៀននៃចំណេះដឹងទូទៅ សាកលវិទ្យាល័យ គ្រឹស្ថានសិក្សានិងចំនួនសិស្សនិសិត្យចុះឈ្មោះចូលរៀននៅគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងឯកជនមានការកើនឡើងច្រើន។ឯកឧត្តមមានចាន់យ៉ាដាបានគូសបញ្ជាក់ថា៖សំលេង។
 ឯកឧត្តម សាយ សំអាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបន្ថែមទៀតថា៖យុវជនត្រូវយល់ច្បាស់ពីតម្លៃខ្លួនឯងក្នុងការជួយជ្រោមជ្រែងសង្គមកម្ពុជាឲ្យកាន់តែល្អប្រសើរ និងរីកដុះដាលទៅមុខថែមទៀត កំណត់គោលដៅឲ្យបានឆ្ងាយ ខិតខំសាងអំពើល្អ ហើយធ្វើជាគំរូល្អសម្រាប់អ្នកជិតខ្លួនជួយពន្យល់អ្នកដែលនៅក្បែរខ្លួនឲ្យចូលរួមជាមួយគណបក្សរៀបចំបំពេញសិទ្ធិជាសមាជិកបក្សហើយទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៩ខែកក្កដានេះកុំបីខាន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner