មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំចុះសំណេះសំណាលក្រុមគ្រួសារយោធិន

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ ចំពោះកងកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារយោធិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាផ្តល់ភាពកក់ក្តៅ នៃភាពទំនាក់ ទំនងឲ្យកាន់តែល្អប្រសើរឡើង។
ពិធីសំនេះសំណាលនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ២ ខែកក្តដា ឆ្នាំ ២០១៨ នៅបញ្ជាការដ្ឋានវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានគ្រួសារយោធិន ចូលរួម ចំនួន ១៤៥ នាក់ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ  ក្នុងគោលបំណង់ផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ  ស្តីពីការរីកចំរើនលើគ្រប់វិស័យ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍នៅក្នុងពិធីថា ប្រទេសជាតិយើងមានសន្តិភាព និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃ គឺជាកក្តាសន្តិភាព និងស្ថេរភាពនយោបាយ ទើបមានការអភិវឌ្ឍន៍ ដូចជា បងប្អូនបានឃើញស្រាប់ហើយ ផ្លូវថ្នល់ ស្ពាន សាលារៀន អគារធំៗខ្ពស់ស្កឹមស្កៃ  វត្តអារាម មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំប្រឺងប្រែង លះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់សេចក្តីសុខគ្រួសារ ដើម្បីគៀងគរ អ្នកវិនិយោគទុនពីបរទេស ដើម្បីមកវិនិយគនៅកម្ពុជាមានដូចជារោងចក្រ ជាដើម ដើម្បីឲ្យប្រជាជនយើង ពិសេសយុវជន យុវនារី មានការធ្វើ និងទទួលប្រាក់ខែច្រើនដើម្បីដោះស្រាយជីវភាពគ្រួសារ  ។

ក្នុងឳកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសង្កត់ធ្ងន់ទៅលើ ការពង្រឹងវិន័យតួនាទីភារកិច្ចរបស់កងយោធពលខេមរៈភូមិន្ទ នៅបញ្ជាការដ្ឋានវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់ត្រូវអនុវត្តន៍ឲ្យបានដាច់ខាតនូវក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតជាតិខាងមុខ និងសូមអញ្ជើញយោធិនទាំងអស់ រួមជាមួយក្រុមគ្រួសារទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ ដែលធ្វើឲ្យប្រទេសយើងមានសន្តិភាព និងមានការអភិវឌ្ឍន៏ដូចសព្វថ្ងៃនេះ ។

ឯកឧត្តម សោម ស៊ុន បានឧបត្ថម្ភជូនសារុងចំនួន១០០ សារុង ជូនដល់គ្រួសារកងទ័ពម្នាក់ មួយ ដែលជាអំណោយរបស់លោកអនុសេនីយ៍ឆេង បូរ៉ា នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថវិកាចំនួន១,០០០,០០០ រៀលទៀតរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជូនអង្គភាពវរសេនាតូចេលខ១ផងដែរ  ។  ដោយ  ប៊ុន  រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner