ពលរដ្ឋនៅជនបទសប្បាយចិត្ដមានផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ដ្រស្រោចស្រពដំណាំកសិកម្ម

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានក្រុមការងារគណកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានអោយដឹងថា ប្រជាពលរដ្ឋនៅជនបទក្នុងភូមិក្លាំងហាយ ឃុំក្លាំងហាយ ស្រុកស្រីស្នំ បានសម្ដែងការសប្បាយចិត្ដ នៅពេលមានការអភិវឌ្ឍផ្លូវថ្នល់និងប្រព័ន្ធធារាស្ដ្រសម្រាប់ស្រោចស្រប់ ដំណាំកសិកម្មគ្រប់គ្រាន់នៅតំបន់ពួកគាត់រស់នៅ។

លោក លុន សុធី គណកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ចុះជួយពលរដ្ឋ នៅស្រុកស្រីស្នំ ខេត្ដសៀមរាប លោកមានប្រសាសន៍កាលពីម្សិលមិញថា ពលរដ្ឋនៅភូមិក្លាំងហាយ ឃុំក្លាំងហាយ ក្រោមការដឹកនាំដ៍ឆ្លាតវៃនៃប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន សែន បានធ្វើអោយស្រុកស្រីស្នំទាំងមានការអភិវឌ្ឍផ្លូវថ្នល់ និងប្រព័ន្ធធារាស្ដ្រ គ្រប់ទីកន្លែង ដែលលោកថា ធ្វើអោយពលរដ្ឋមានការសប្បាយចិត្ដនិងសម្ដែងការសាទរនិងអរគុណដល់សម្ដេចហ៊ុន សែនយ៉ាងខ្លាំង។លោកបានបន្ដទៀតថា ពួកគាត់បានចង់ចាំជានិច្ចដល់ថ្នាក់ដឹកនាំគណបក្សជាពិសេសសម្ដេចហ៊ុន សែន។

ប្រជាពលរដ្ឋនៅភូមិក្លាំហាយ ស្រុកស្រីស្នំ បានអោយដឹងដូចគ្នាថា កន្លងមកពួកគាត់ធ្លាប់ជួបការលំបាកទាំងការធ្វើដំណើរ និងធ្វើកសិកម្ម ប៉ុន្ដែដោយសារមានក្រុមការងារបក្សប្រជាជនចុះជួយពួកគាត់ ដែលមានលោក លុន សុធីនិងថ្នាក់ដឹកនាំជាច្រើនទៀត ធ្វើអោយតំបន់ពួកគាត់រស់នៅនោះមាន ការអភិវឌ្ឍច្រើនគួរអោយចាប់អារម្មណ៍ ដែលក្នុងនោះ ទាំងផ្លូវថ្នល់ ប្រឡាយទឹក ស្រះទឹកនិងអណ្ដូងទឹក សម្រាប់ស្រោចស្រប់ដំណាំកសិកម្មគ្រប់គ្រាន់។ពួកគាត់បានបន្ដថា មានតែគណបក្សប្រជាជនមួយគត់ដែលធ្វើអោយការរស់នៅរបស់ពួកគាត់មានភាពសុខសាន្ដ៕ ដោយ​ ស៊ាន​ សុផាត

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner