លោកជំទាវជូ ប៊ុនអេង បានថ្លែងថាៈតួនាទីរបស់សមត្ថកិច្ចយើងគឺរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងការពាររាជរដ្ឋាភិបាលស្របច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៨នេះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថាៈ ក្នុងតួនាទីយើងជាមន្ត្រីរាជការ ជានគរបាល គឺជាអ្នកបំរើគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអោយសម្រេចបានជោគជ័យនិងធានាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។ សន្តិភាពដូចសព្វថ្ងៃនេះ គឺយើងទាំង
អស់គ្នាបាន ខិតខំ ប្រឹងប្រែងរយៈពេញ
៣៩ឆ្នាំ ទើបមាន សុខសន្តិភាពនិងការអភិវឌ្ឍន៍ ដូចបច្ចុប្បន្ននេះ។

លោកជំទាវ បានថ្លែងបែបនេះ  នៅក្នុងសាលប្រជុំរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីសំណេះសំណាលជា មួយភ្នាក់ងារសន្តិសុខកាពារការបោះ
ឆ្នោតនៅក្នុងក្រុងកំពង់ឆ្នាំងចំនួន
១២៥នាក់ ដែលមានប្រជាការពារ មន្ត្រីនគរបាលក្រុង មន្ត្រីកងរាជអាវុធហត្ថក្រុង និង មន្ត្រីសឹករងក្រុងកំពង់ឆ្នាំងផងដែរ។

លោកជំទាវបានមានប្រសាសន៍ឲ្យដឹងទៀតថាៈ ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងសុខសន្តិភាព ដែលមានដូចសព្វថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាកំពុងមានធនធានមនុស្សល្អ មានថ្នាក់ដឹកនាំជាតិល្អ ដែលបរទេសមួយចំនួនកំពុងស្វែងយល់រៀនសូត្រពីថ្នាក់ដឹកនាំជាតិដ៏ឈ្លាសវៃរបស់យើង។
  ដូច្នេះក្នុងពេលបោះឆ្នោតគឺជាសិទិ្ធរបស់យើងម្នាក់ៗ ត្រូវបោះជូនគណបក្សដែលបានជួយយើងពិតប្រាកដ។

លោកជំទាវបានមានប្រសាសន៍បន្តទៀតថាៈពេលឃោសនាបោះឆ្នោតខាងមុខនេះ គ្រប់គណបក្សនិងធ្វើសកម្មភាពដង្ហែរក្បួនឃោសនារកសំឡេងឆ្នោត ដូច្នេះពួកគេត្រូវពឹងពាក់លើកកងកម្លាំងសន្តិសុខរបស់យើង និងប្រជាការពារជួយអន្តរាគមន៍ជា
ពិសេស ដើម្បីអោយដំណើរការឃោសនា ការបោះឆ្នោត និង រាប់សន្លឹកឆ្នោត ទទួលបានជោគជ័យ និងមានតម្លាភាព គឺអាស្រ័យលើកម្លាំងសន្តិសុខយើងទាំងអស់គ្នាជាអ្នកចូលរួមសហការជា
មួយកងកម្លាំងគ្រប់ផ្នែក និងជាមួយគណៈកម្មការរៀបចំការបោះឆ្នោត។

លោកជំទាវ ក៏បានផ្តាំផ្ញើដល់ សមត្ថកិច្ចទាំងអស់ត្រូវតែរក្សាសណ្តាប់ចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និង សន្តិសុខអោយបានល្អ បញ្ចៀសគ្រោះថ្នាក់ផ្សេងៗអោយបាន និងត្រូវតែសាកសួរ សុំយោបល់ ទប់ស្កាត់ និង ត្រូវអនុវត្តអោយបានតាមច្បាប់គ.ជ.បដោយមានវិធានការណ៍យ៉ាងតឹងរឹងដល់ជនណាមានបំណងចង់បង្ក អស្ថេរភាពក្នុងការបោះឆ្នោត។

 លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានរាយការណ៍អោយអង្គពិធីដឹងថាៈ នៅក្នុងក្រុងកំពង់ឆ្នាំង មានសង្កាត់
៤ និងមានការិយាល័យបោះឆ្នោត ចំនួន
៥៦ការិយាល័យ ដែលត្រូវការភ្នាក់ងារសន្តិសុខការពារក្នុងការិយាល័យបោះ
ឆ្នោត ចំនួន១១២នាក់ និងភ្នាក់ងារការពារខាងក្រៅបរិវេណការិយាល័យបោះឆ្នោតមួយចំនួន និង ត្រូវបញ្ចូលប្រជាការពារចំនួន៣០នាក់ថែមទៀតទើបពង្រាយកម្លាំងតាមការិយាល័យបោះឆ្នោតបានគ្រប់គ្រាន់ផងដែរ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner