នាំកូនទៅលេងបុណ្យឡើងអ្នកតាគិតថាសប្បាយមិនគួរម្តាយបានបាត់ជីវិតបែបនេះសោះ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំងះ   នៅថ្ងៃទី១  ខែកក្កដាឆ្នាំ ២០១៨ នេះនៅក្នុងពិធីបុណ្យឡើងអ្នកតាឈើត្រាវដែលមានទីតាំងនៅក្នុងភូមិស្វាយចេកឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងមានហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើងបណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ស្រី ណេត ដែលមានផ្ទៃពោះផងនោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុមូលហេតុដោយសារតែស្ត្រីរូបនោះបាននាំកូនទៅលេងកម្សាន្តនៅក្នុងពិធីបុណ្យឡើងអ្នកតាហើយក៏បានយកកូនទៅជិះសេះហោះម្ដាយក៏ឈរមើលកូនខណៈពេលដែលកំពុងតែមើលកូនជិះសេះហោះនោះស្រាប់តែមានខ្យល់ព្យុះមកយ៉ាងខ្លាំងធ្វើឲ្យបុេីងឆ័ត្រធំរបស់អាជីវករដែលលក់ដូនៅទីនោះមកបុកចំក្បាលស្រ្តីនោះបណ្ដាលឲ្យស្លាប់មួយរំពេចតែម្តងហើយកូនដែលកំពុងតែជិះនៅលើសេះដែលកំពុងវិលនោះក៏បានបណ្ដាលឲ្យធ្លាក់បាក់ដៃប៉ះនិងឧបករណ៍ក្មេងលេងកំសាន្ដផ្សេងទៀតបានបុេីងរប៉ាតរប៉ាយ។
         សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះតែងតែប្រារព្ធពីធីឡេីងអ្នកតាឈេីត្រាវនេះដើម្បីសុំសេចក្តីសុខសេចក្តីចំរេីនហើយការប្រារព្ធនេះគឺមានរយៈពេលបីយប់បីថ្ងៃនិងមានប្រជាពលរដ្ឋចូលរួមច្រើនកុះករផងដែល។
បច្ចុប្បន្នសពស្រ្តីត្រូវបានសមត្ដកិច្ចប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណី។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner