ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិទាំង១៥ភូមិ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានបើកកិច្ចប្រជុំពិភាគក្សា ដើម្បីត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការបើកយុទ្ឋនាការឃោសនាបោះឆ្នោត និង ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងរៀបចំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតគឺ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦  ដែលត្រូវបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០១៨ខាងមុខនេះ ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨ ដែលបានដឹកនាំក្រុមកាងារ ប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិទាំង១៥ភូមិនៅស្នាក់ការគណៈកម្មាធិការបក្សឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងបានប្រគល់ អាវ និងមួកសញ្ញាគណបក្សប្រជាជនកម្ពុជាចំនួន៥០០ អាវ និងថវិកាចំនួន៥,០០០,០០០ ៛ ត្រូវបានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រគល់ជូនថ្នាក់ដឹកនាំគណបក្សឃុំ ប្រធានសាខាបក្សភូមិទាំង១៥ផងដែរ។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត ត្រូវបានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ចាត់ាតាំង ឲ្យដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នេះ ចំនួន ០៣ ឃុំ គឺឃុំបន្ទាយស្ទោង ,ឃុំរុងរឿង និងឃុំព្រះដំរី ដែលមានសមាជិកចូលរួមសរុបចំនួន ១,២០០ នាក់  ក្នុងនោះបានកំណត់នៅពេលវេលាម៉ោង៦:០០ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ត្រូវមានមុខនៅគោលដៅកំណត់  រួមទាំងបានត្រៀមមធ្យោបាយគ្រប់គ្រាន់ដើម្បីធានាការដឹកជញ្ជូន  អាហារសម្រន់ និងទឹកសុទ្ធ  ព្រមទាំងធានាសុវត្ថិភាពធ្វើដំណើរដល់សមាជិកបក្ស  ដោយបានកំណត់ទីកន្លែង នឹងតម្រាយផ្លូវហែរក្បួន អនុវត្តន៍តាមការកំណត់របស់ថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក និងការយល់ព្រមពីគណកម្មាធិការបោះឆ្នោត ឃុំ ។

ក្នុងឳកាសនៃការប្រជុំពិភាគក្សា ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត បានសំណូមពរឲ្យ សមាជិកបក្សទាំងអស់ រក្សានូវសណ្តាប់ធ្នាប់ និងគោរតាមក្រមសីលធម៌នៃច្បាប់ គ.ជ.ប ពន្យល់ណែនាំសមាជិកបក្សឲ្យមានចំណេះដឹង ពាក់ព័ន្ឋនឹងការត្រៀមលក្ខណៈ ដើម្បីទៅចូលរួមដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោត និង ពេលប្រើសិទ្ធិក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នេះ។
ដោយ  ប៊ុន  រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner