ពិធីបើកប្រាក់គោលរបបគ្រួសារពលីនិងយោធិនពិការចំណុះក្រសួងការពារជាតិ

អត្ថបទដោយ៖
Kien Sereyvuth

តាងនាមឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯ.ឧ ឧ/ឯ សំ ចាន់ធួន  ប្រធានអនុគណកម្មាការ គោល នយោបាយ យោធិនពលី មរណៈ បង្កសា្លប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៏  បានថ្លែងនូវកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះវីរៈភាពរបស់បងប្អូន ក្នុងការខិតខំប្រឹងប្រែងបំពេញការងារ ជាប្រវត្តិសាស្រ្ត ក្នុង ភារកិច្ចការពារទឹកដី ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិង អភិវឌ្ឍន៏ប្រទេសឱ្យ មានការរីកចំរើនក្នុងរយៈពេលបំពេញការងាររបស់បងប្អូនកន្លងមក ។   ឯ.ឧ ក៏បានថ្លែងនូវការដឹងគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានលះបង់ ប្ដី សី កូនចៅ ជាទីស្រឡាញ់របស់ ខ្លួនឲ្យចូលមក បំរើក្នុង ជួរកងទ័ព មានន័យថាបានចូលរួមចំណែកក្នុងការធ្វើឲ្យជាតិ មាតុភូមិទទួលបាន សេចក្ដីសុខ សន្តិភាព និងស្ថេរភាព ។ 

        ឯ.ឧ ថ្លែងបែបនេះក្នុងឱកាសគ្រួសារយោធិនពលី ,មរណៈ និងយោធិនពិការ ១០៤ នាក់ ដែលមកពី បណ្ដាកងឯកភាពចំណុះឲ្យ ក្រសួងការពារជាតិ , អគ្គបញ្ជាការ , កងទ័ពជើងគោក និងកងរាជអាវុធហត្ថ បានមកបើកប្រាក់គោលនយោបាយ បើកផ្ដាច់ចេញពី ជួរកងទ័ពរបស់ ខ្លួនពីអនុគណៈ កម្មាការ គោល នយោបាយ យោធិនពលី មរណៈ បង្ក សា្លប់ បាត់ខ្លួន ពិការ និង សោធននិវត្តន៏  ។ ឯ.ឧ  សំ ចាន់ធួន បានមានប្រសាសន៏ធ្វើការ ពន្យល់នូវច្បាប់ និង នីតិវិធី នៃការបើកប្រាក់គោល របបរបស់រាជរដ្ឋាភិបាល ផ្តាច់ចេញពីជួរកងទ័ពជូនដល់ យោធិនចូលនិវត្តន៏ គ្រួសារយោធិនពលី  យោធិន ពិការ និង ឲ្យបានជ្រាប ក្នុងឱកាសនោះផងដែរ ។ឯ.ឧ ថ្លែងជួសមុខជួសមុខរាជរដ្ឋាភិបាល,ក្រសួងការពារជាតិបងប្អូនកន្លងមក ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការ បំពេញភារកិច្ចការពារជាតិ មាតុភូមិ ការពារទឹកដី ការពារប្រជាជន ឲ្យបានរស់មានសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍន៏គ្រប់ទីកន្លែងរហូតមកដល់សព្វថ្ងៃ។

មិនតែប៉ុណ្ណោះបន្ទាប់ពីការអនុវត្តន៏ នយោបាយ ឈ្នះ ! ឈ្នះ ! របស់រាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   ជាប្រមុខដឹកនាំ សម្តេច ក៏មិនបានបំភ្លេច នូវគុណបំណាច់កងទ័ព ដែលទទួលនូវការបាត់បង់ជីវិត , របួស និងពិការ ដោយសារជាតិមាតុភូមិនា ពេលនេះ  ។ ឯ.ឧ សំ ចាន់ធួន សង្ឃឹមថា ៖ បងប្អូនគ្រួសារពលីបងប្អូនពិការទាំង នៅ ពេលបានបើកប្រាក់ គោលរបបបានហើយ នឹងយក ប្រាក់ទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅ របស់រាជរដ្ឋាភិបាលក៏ដូច ក្រសួងការពារជាតិ ចង់បានគឺយក ទៅ ប្រកបរបរ ចិញ្ចឹមជីវិត គ្រួសារ និងកូនដើម្បី ផ្គត់ផ្គង់ជីវភាពនិងបាន ជួយដល់កូនចៅឲ្យ បានរៀនសូត្រ មានចំណេះដឹង សំរាប់បំរើជាតិទៅថ្ងៃអនាគត។

  មិនតែប៉ុណ្ណោះចំពោះ បងប្អូនជនពិការ នៅពេលដែលបានក្លាយខ្លួន ទៅជា ជនស៊ីវិលវិញហើយនោះ បងប្អូនត្រូវតែទៅបំពេញ បែបបទចូលជាសមាគម អតីតយុទ្ធជនរបស់ក្រសួង សង្គមកិច្ចនិងអតីតយុទ្ធជន ព្រោះថាទោះបីបងប្អូន ទៅដល់ទីណាក៏ដោយក៏រាជរដ្ឋាភិបាលមិនបំភ្លេចនូវ គុណបំណាច់របស់ បងប្អូន ជារៀងរហូត  ។ ជាចុង ក្រោយ ឯ.ឧ ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នាកុំខាន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner