កម្ពុជាបំបែកឯតទគ្គកម្ម ជាក្រមាវែងជាងគេនៅលើពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

ក្រមាខ្មែរដែលរៀបចំឡើងដោយ សហ ភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា GOGO Cambodia ក្រោមប្រធានបទថា«ជឿ ថាខ្មែរអាចធ្វើបាន» ដែលរួមគ្នាត្បាញអស់រយៈ ពេលជាង៥ ខែ កន្លងមកនេះ ត្រូវបានប្រកាស ជាប់ ជាឯតទគ្គកម្ម ជាក្រមាវែងជាងគេនៅលើពិភពលោក WORLD GUINESS RECORD ។

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រមាត្រូវបាន ពន្លាដោយ មានការវាស់វែង ពីគណៈ កម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) យ៉ាងពិតប្រាកដ និងមានការចូលរួមពីមហាជនយ៉ងច្រើនកុះករផងដែរ។ បន្ទាប់ពីការវាស់វែង និង ពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការពិភពលោកមួយនេះ បានសម្រេច ឲ្យក្រមាខ្មែរ ជាប់ឯតទគ្គកម្ម ពិភពលោកជាក្រមាវែងជាងគេ។

កម្មវិធី បំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោក បានចាប់ដំណើរការពីថ្ងៃទី១៤ខែកុម្ភៈ រហូត ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ដោយកម្មវិធី ទទួល បានភ្ញៀវសរុប៣៣៨, ០៥០នាក់ ដែល ក្នុងនោះមាន អ្នកចុះឈ្មោះ រៀនត្បាញ ចំនួន ២២,៣១៥ នាក់ និងអ្នកចូលរួមត្បាញក្រមា ១១៤៩ ម៉ែត្រ ៨តឹក ចំនួន១៩,៧៧១។ ប្រសិនបើយើងយកសរ សៃរ និ មួយៗនៃក្រមានេះ បន្តគ្នា តែ មួយ សរសៃរប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ។

សូមបញ្ជាក់សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោម ប្រធានបទថា«ជឿថាខ្មែរអាចធ្វើបាន»បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុក្បែរ ព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៨មកម្ល៉េះ។

ការ ត្បាញក្រមានេះ ត្រូវបាន អនុញ្ញាត ឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះ ក្នុងនោះសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមត្បាញ ក្រមានេះ ផងដែរ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner