សិស្សានុសិស្សជិត១៤៥នាក់កម្រិតអនុវិទ្យាល័យ និង៤៩នាក់ទៀតកម្រិតវិទ្យាល័យរបស់សាលាអន្តរជាតិ CIA (ស៊ី អាយ អេ) ទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សិស្សានុសិស្សចំនួន១៤៥នាក់ដែលបានបញ្ចប់កម្រិតអនុវិទ្យាល័យ និង៤៩នាក់ទៀតបញ្ចប់ កម្រិតវិទ្យាល័យដោយជោគជ័យនៃសាលាអន្ដរជាតិ CIA First International School ទទួលបានសញ្ញា បត្របញ្ចប់ការសិក្សានៅថ្ងៃទី២៩ខែមិថុនានេះ ស្ថិតនៅទីតាំងផ្ទាល់របស់សាលាស្តង់ដាអន្តរជាតិមួយនេះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ រាជធានីភ្នំពេញ ។
មានប្រសាសន៍ក្នុងពិធីប្រគល់វិញ្ញាបនបត្រសិស្សឆ្នើម និងសញ្ញាបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស ខាងលើនេះ លោកឧកញ៉ាបណ្ឌិត ត្រាំង លី សាកលវិទ្យាធិការនៃសាលាអន្ដរជាតិ CIA First International School បានឲ្យដឹងថា ចាប់តាំងពីពេលដែលសាលាបានបើកដំណើរការដំបូង រហូតមក ដល់បច្ចុប្បន្ននេះ សាលាបានជំរុញឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់ផ្នែកទាំងអស់ ដោយនៅក្នុងនោះ កម្មវិធីសិក្សាត្រូវបានអភិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរក្នុងស្រុក ក្នុងតំបន់ និងពិភព លោក ។ លោកឧកញ៉ាបន្តថា ក្នុងឆ្នាំសិក្សានេះ មុខវិជ្ជាភាសា និងវប្បធម៌ខ្មែរត្រូវបានដាក់បញ្ចូលក្នុងកម្ម វិធីសិក្សាថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ហើយនៅឆ្នាំសិក្សាថ្មីខាងមុខទៀតសោត សាលានឹងពង្រីកកម្មវិធីនេះ ទៅថ្នាក់ទី៧ ទី៨ និងទី៩ ហើយនឹងបន្ដពង្រីកទៅគ្រប់កម្រិតនៅក្នុងឆ្នាំសិក្សាក្រោយៗទៀត ។
លោកឯកញ៉ាសាកលវិទ្យាធិការ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍នេះ គឺធ្វើឡើងដើម្បីធានាឲ្យបានថា ការ អប់រំមុខវិជ្ជានេះ មានប្រសិទ្ធភាព ហើយស្របទៅនឹងទស្សនៈវិជ្ជាអប់រំបែបទំនើប ប៉ុន្ដែរក្សាបាននូវតម្លៃ របស់ភាសាជាតិ និងវប្បធម៌ជាតិ ដោយសាលាបានជ្រើសរើសអ្នកជំនាញជាជនជាតិខ្មែរ ដែលបានបញ្ចប់ ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំមកពីប្រទេសអូស្ដ្រាលី ដើម្បីអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់មុខវិជ្ជានេះ ក៏ដូចជាដឹកនាំការងារគម្រោងដ៏ថ្មីសន្លាងមួយនេះ ។    
ឯកឧត្តមបណ្ឌិត អឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភា ចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សមមូល ដោយ ស្វ័យប្រវត្ដិនូវរាល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្ដរជាតិ ឬបាក់ឌុបអន្ដរជាតិ ដែលចេញដោយ សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានតម្លៃស្មើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កម្មវិធីជាតិ ដែល ចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។
ឯកឧត្តមបណ្ឌិតបន្ថែមថា សិស្សានុសិស្សអាចយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្ដរជាតិ ទៅប្រើ ប្រាស់ជាផ្លូវការ ដូចសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កម្មវិធីជាតិដែរ ដូចជាការដាក់ពាក្យចូលរៀន នៅ តាមសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្ដមសិក្សាក្នុងស្រុក ឬដាក់ពាក្យបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជន នៅតាមតម្រូវការនានា ដោយមិនចាំបាច់យកទៅបញ្ជាក់សមមូលឡើយ ។
សូមជម្រាបថា សិស្សម្នាក់ៗដែលត្រូវបានជ្រើសរើសចេញពីគ្រប់ថ្នាក់ទាំងអស់ ចាប់ពីកម្រិតមត្ដេយ្យដល់ ថ្នាក់ទី១១ នឹងត្រូវបានផ្ដល់អាហារូបករណ៍៥០% សម្រាប់ឆ្នាំសិក្សាបន្ទាប់ ដោយផ្អែកលើអត្ដចរិតល្អ ការ ទំនាក់ទំនងល្អ និងការចូលរួមសកម្មភាពក្រៅថ្នាក់រៀនជាច្រើនទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner