សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់តំណែង អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់តំណែង អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្ទេរតំណែង នាយសេនាធិការចម្រុះស្តីទី នៃកងយោធពលខេមរភូមិន្ទ និងតំណែងមេបញ្ជាការស្តីទី នៃកងទ័ពជើងគោកជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក។

    ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិទាំងអស់ បានមកចូលរួមអបអរសាទរ ក្នុងការចូលកាន់តំណែងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្រសួងការពារជាតិ។

    ការប្រគល់តំណែងស្តីទីសំខាន់ៗនេះជូនដល់ ឯកឧត្តមទាំងពីររូប គឺធ្វើឡើងទៅតាមតម្រូវការចាំបាច់ ដោយសារតែ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម និង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា មានកាតព្វកិច្ចក្នុងការឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៃរដ្ឋសភា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner