មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជួបប្រជុំពិភាក្សា ការងារជាមួយ អគ្គរដ្ឋទូតឥណ្ឌូនេស៊ី

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖អគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញមកជួបធ្វើការពិភាក្សាការងារ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងគោលបំណងផ្តោតលើ តាំងអនុស្សាវរីយ៍ កាលដែលកងទ័ពឥណ្ឌូនេស៊ី មកឈរជើងក្នុងសម័យសង្គ្រាម ក្នុងនាមជាអ្នកសម្របសម្រួល គ្រប់ភាគីជម្លោះនៅប្រទេសកម្ពុជា អោយមានសុខសន្តិភាព ក្រោមឆ័ត្រ អង្គការសហការប្រជាជាតិ ( ដោយហៅកាត់ អ៊ុនតាក់ )។
ជំនួបនេះត្រូវបាន ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបដិសណ្ឋារកិច្ចប្រតិភូអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន៦រូប ដែលអញ្ជើញមកជួបធ្វើការពិភាក្សាការងារ និងសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំរបស់តំបន់ប្រតិបត្តិកាសឹករងកំពង់នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីជួបពិភាក្សាការងារ និងពិនិត្យទីតាំងដែលកងទ័ពរបស់ខ្លួនឈរជើងរួចមក ប្រតិភូឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានអញ្ជើញទៅទស្សនា ផ្នូរកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម នៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូរពរទៅអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ស្នើសុំអគារ ០១ ខ្នង ដើម្បីសាងសង់ នៅវិមានរំលឹកគុណយុទ្ធជនពលី សម្រាប់បងប្អូនយោធិនស្នាក់នៅផង សម្រាក់ទទួលភ្ញៀវផង នឹងចាត់ទុកជាកន្លែងប្រវត្តិសាស្ត្រ ទុកអោយក្មេងៗជំនាន់ក្រោយឲ្យបានយល់ដឹង ចុងក្រោយ ឯកឧត្តម សោម ស៊ុន ព្រមទាំងថ្នាក់ដឹកនាំ នៃបញ្ជាដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារប្រតិភូអគ្គរដ្ឋទូតឥណ្ឌូនេស៊ី  ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner