កម្លាំងកងរាជអាវុធហត្ថបន្ទាយមានជ័យចាប់បានថ្នាំញៀនជាងបួនពាន់គ្រាប់និង ថ្នាំញៀនទឹកកក២ថង់ទម្ងន់ 988,6 ក្រាម

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ការចុះបង្ក្រាបនិងចាប់ជនសង្ស័យរស់នៅបន្ទប់ជួលភូមិក្បាលស្ពាន​១សង្កាត់ក្រុងប៉ោយប៉ែតកាលពី
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង ២០នាទី កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កងរាជអាវុធបានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ម្នាក់នៅចំណុចរង្វង់មូលប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

   លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានពីបណ្តាញផ្តល់ព័ត៌មាន លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍ និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង និងសហការជាមួយកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបករណីខាងលើ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ម្នាក់ឈ្មោះ អ៊ឹម ចយ (ហៅ ចិត្រ) ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  និងរឹបអូសបានវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួនៈ ២ថង់ធំ ស្មើ ៩៨៨.៦ក្រាម -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួនៈ ៤.០៣៥គ្រាប់ -ទូរស័ព្ទដៃចំនួន ២គ្រឿង -កាបូបស្ពាយពណ៌ខ្មៅចំនួន ១ ។

      លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនជាកម្មករអូសរទេះ និងបានទទួលបញ្ញើរឥវ៉ាន់ពីបុរសម្នាក់ពីប្រទេសថៃ មិនស្គាល់អត្តសញ្ញាណ(ទំនាក់ទំនងតាមរយៈទូរស័ព្ទ) យកឆ្លងដែនចូលមកប្រទេសកម្ពុជា លុះចូលមកដល់ចំណុចរង្វង់មូលប៉ោយប៉ែត ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនតែម្តង ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តលើសារធាតុញៀន អាចបញ្ជាក់ថាជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីនៅថ្ងៃទី29.មិថុនាឆ្នាំ2018 ៕ ដោយគៀនច័ន្ទហ៊ីន

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner