ចាប់បានឃាតកប្រុសស្រី៣នាក់ ក្នុងចំណោមបក្សពួក៤នាក់ ក្រោយពីវាយសម្លាប់នារីចងការប្រាក់ម្នាក់ បោះចោលក្នុងប្រឡាយទឹកស្អុយអស់រយះពេល១០ថ្ងៃ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការ​ណ៍ជាមួយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងនគរបាលស្ទឹងមានជយ័ បាននាំខ្លួនជនសង្សយ័ដែលជាឃាតករប្រុសស្រីចំនួន២នាក់ មកចង្អុលទីកន្លែងដែលពួកគេវាយសម្លាប់នារីចងការប្រាក់ម្នាក់មកទំលាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

     សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះខាងលើមានឈ្មោះខ្នើយ សឹង អាយុ៣១ឆ្នាំ មុខរបរជាអ្នកចងការលុយ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកក្នុងជនសង្ស័យប្រុសស្រី៣នាក់ខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះកម្លាំងសមត្ថកិច្ចនៅបន្តសាកសួរចំលើយបន្ថែម ។

     តាមចម្លើយសារភាពពីជនសង្សយ័បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ជនសង្សយ័បានតេហៅនារីរងគ្រោះអោយទៅផ្ទះរបស់ខ្លួនដើម្បីខ្ចីលុយ ហើយនារីរងគ្រោះបានទៅផ្ទះជនសង្សយ័ដោយនឹកស្មានមិនដល់ថា ជនសង្សយ័រៀបចំគម្រោងវាយប្លន់សម្លាប់នោះទេ ដោយជនសង្សយ័មានគ្នា៤នាក់​ បានបិទទ្វារព្រួតវាយនារីរងគ្រោះនៅបន្ទប់ជួលរបស់ជនសង្ស័យ នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ រហូតបណ្ដាលឲ្យនារីរងគ្រោះ ស្លាប់បាត់បង់ជីវិត និងយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះតែម្ដង ។ លុះនៅវេលាម៉ោង៩យប់ថ្ងៃដដែល ក្រុមជនសង្សយ័ទាំង៤នាក់បានយកសពនារីរងគ្រោះដាក់ចូលក្នុងកញ្ឆេដាក់នំបុ័ងដាក់ចូលរទេះ យកមកទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយនៅផ្លូវ៣៧១ ព្រំប្រទល់ជាមួយខណ្ឌមានជយ័និងខណ្ឌសែនសុខ។

      ដោយមានការបាត់សមាជិកក្រុមគ្រួសាររយះពេល១០ថ្ងៃបងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ទី១ ដោយទទួលបានពាក្យបណ្តឹងពីបងប្អូនជនរងគ្រោះសមត្ថកិច្ចប៉ុស្តិស្ទឹងមានជយ័ទី១​ បានសហការណ៏ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ និងកម្លាំងនគរបាលព្រហ្មទណ្ឌក្រុង រួមជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកការស្រាវជ្រាវ ឈានដល់ការចាប់ឃាតករដែលជាជនសង្ស័យបានប្រុសស្រី៣នាក់​ និងម្នាក់ទៀតកំពុងរត់គេចខ្លួន។
បច្ចុប្បន្នជនសង្សយ័ទាំង៣នាក់ខាងលើត្រូវបានកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner