អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើអោយមន្ទីរអង្គភាពទាំងអស់ត្រូវពង្រឹងការងាររបស់ខ្លួនតាមតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អប្រសើរ

ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើអោយមន្ទីរអង្គភាពទាំងអស់ត្រូវពង្រឹងការងាររបស់ខ្លួនតាមតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អប្រសើរ នេះយោងតាម ប្រសាសន៏ របស់ ឯកឧត្តម យន្ត មីន ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារខែមិថុនាឆ្នាំ២០១៨និងលើកទឹសដៅអនុវត្តន៍ការងារសំរាប់ខែកក្កដាឆ្នាំ២០១៨ កាលពីរសៀលថ្ងៃព្រហស្បត៍ ១រោច ខែបឋមសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ។
ឯកឧត្តម យន្ត មីន បញ្ជាក់ថា៖សព្វថ្ងៃនេះខេត្តព្រះសីហនុ មានការរីកចំរើនយ៉ាងលឿន ។
ការអភិវឌ្ឍនេះមានភាពវិជ្ជមានខ្ពស់រហូតដល់៩០%តែក៏មានផលអវិជ្ជមានតិចតួចដែរ។ជាមួយគ្នានេះដែរ  ឯកឧត្តម អភិបាលខេត្ត មានមានប្រសាសន៏ថា លោកមានកង្វល់ធំមួយគឺបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រគឺជាកង្វល់ខ្លាំងមួយដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ដើម្បីការពារបរិស្ថានឆ្នេរនិងទឹកសមុទ្រ។
ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម យន្ត មីន ស្នើអោយម្ចាស់អាជីវកម្មនិងសំណង់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាននៅក្រុងព្រះសីហនុ ទាំងឡាយត្រូវតែធ្វើអាងចំរោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។
ទោះជាយ៉ាងណា ឯកឧត្តម យន្ត មីន បានរំលឹកអោយ នគរបាល និងអាវុធហត្ថខេត្តថា៖ “ទៅមុខទៀត ត្រូវរឹតបន្តឹងបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៏ អោយបានល្អប្រសើរ។កំលាំងសមត្ថកិច្ចទាំងអស់ត្រូវតែពង្រឹងការងារនេះអោយបានតឹងរឹងបំផុតដើម្បីសុវត្ថិភាពពលរដ្ឋ។”

គូររំលឹកថា កាលពីចុងខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងឡាយត្រូវតែរៀបចំអោយអាងចំរោះទឹកកខ្វក់ជាដាច់ខាត ដោយទុករយៈពេលអោយ៩០ថ្ងៃ ។ផុតរយៈពេលនេះ រដ្ឋបាលខេត្តព្រះសីហនុ និងផ្អាកអាជីវកម្ម ប្រសិនណាជាមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ។

យោងតាមស្មារតីនៃកិច្ចប្រជុំនេះដែរ បានបង្ហាញាថាក្នុងខែមិថុនា២០១៨នេះដែររដ្ឋបាលខេត្តបានសម្រេចបាននូវសមិទ្ធិផលជាច្រើនផងដែរទន្ទឹមនឹងនេះក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបន្ត។បញ្ហាប្រឈមទាំងនោះរួមមាន៖ បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ បញ្ហាបរិស្ថាន បញ្ហាសណ្តាប់ធ្នាប់ ចរាចរណ៏ ការរំលោភអូរ រំលោភចំណីផ្លូវសាធារណៈ បញ្ហាក្រុមពលរដ្ឋអនាធិបតេយ្យទដើរន្រ្ទានដី និងបញ្ហាពលរដ្ឋស្នើសុំផ្លូវ ជាដើម…។ល។
តែយ៉ាងណាក៏នៅបញ្ហាប្រឈមមួយចំនួនទៀតដែលកំពុងរកដំណោះស្រាយបន្តដើម្បីផលប្រយោជន៏ជាស្នូល៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner