លោកជំទាវ ឃួន សុដារី៖ យើងបន្ដគាំទ្រ សម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី ដោយតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ប្រែក្លាយប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ
កណ្តាល៖ លោកជំទាវ ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក បានថ្លែងថា ក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជា ត្រូវបន្ដគាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី ដោយតាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ប្រែក្លាយពីប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
លោកជំទាវបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារស្រ្តី ស្រុកឃុំភូមិ ទូទាំងស្រុកលើកដែក ចំនួន២៦៩នាក់ ថ្ងៃព្រហស្បត្តិ៍ ១រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ឋិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក ។
លោកជំទាវ ឃួន សុដារី បានថ្លែងថា «ការវិវត្តប្រែប្រួលពីទឹកដីដែលបែកបាក់ ជាទឹកដីឯកភាពជាតិតែមួយ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ប្រែក្លាយពីប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិសយ័។ ដូចយើងជាសមាជិក សមាជិកាបក្សទាំងអស់ រួមទាំងប្រជាពលរដ្ឋ បានបន្ដប្តេជ្ញាទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ គ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ» ។
លោកជំទាវបញ្ជាក់ទៀតថា ការរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ន ដោយសារប្រទេសយើងមានសន្តិភាពពេញលេញហើយសន្តិភាពមានតម្លៃណាស់ សម្រាប់គ្រួសារ និងសង្គម ចុងក្រោយនេះ សម្តេចតេជោហ៊ុន សែនបានដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះបានរំលាយអង្គការចាត់ តាំងខ្មែរក្រហមទាំងស្រុង ទទួលបានសន្តិភាពពេញលេញរយៈពេល២០ឆ្នាំ។ ក្រោយទទួលបានសន្តិភាពសម្តេចបានបន្ត ដឹកនាំអភិវឌ្ឍន៍ប្រទេសមានការរីកចំរើនលើគ្រប់វិស័យ ដល់បច្ចុប្បន្ន ។ហេតុនេះហើយ កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពឲ្យបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពនាំមកនូវការអភិវឌ្ឍន៍ និងរីកចម្រើន ដូចនេះបងប្អូនប្រជាពលរដ្ឋយើង ត្រូវរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ជាតិគ្រប់ជំនាន់។
ព្រមជាមួយគ្នានេះ លោកជំទាវ ក៏បានណែនាំផ្សព្វផ្សាយសមិទ្ឋផលធំៗ របស់បក្សឲ្យដល់ស្រ្តីតាមមូលដ្ឋាន ដើម្បីរក្សាភាពខ្លាំងរបស់បក្ស ពង្រឹង និងលើកទឹកចិត្តចលនាស្រ្តីគ្រប់ភូមិ បំពាក់បំប៉ន ដល់ស្រ្តី គ្រប់ថ្នាក់ពីការ បន្តចុះតាមផ្ទះ គ្រួសារបក្ស ដើម្បីឲ្យការបោះឆ្នោតខាងមុខទទួលបានជោគជ័យ, បន្តចែកចាយព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីបង្កើនចំណេះដឹង, ពង្រីកឆន្ទៈ បង្កើនសកម្មភាព ផ្សព្វផ្សាយគោលនយោបាយបក្ស ការធ្វើអំពើល្អ ការចិញ្ចឹមចលនាបក្ស ថែបំប៉នសតិអារម្មណ៍ សំដៅបង្កើនប្រជាប្រីយ៍ភាព សមាជិកម្នាក់ សន្លឹកឆ្នោតគាំទ្រ១សន្លឹក, ពង្រឹងការងារយុវជន ដឹកនាំ អប់រំ គោលនយោបាយ សតិអារម្មណ៍ ដើម្បីពួកគាត់បានចូលរួមក្នុងសកម្មភាព គាំទ្រគណបក្សកាន់តែប្រសើរថែមទៀត ៕