កិច្ចប្រជុំផ្សព្វផ្សាយភារកិច្ចសំខាន់ៗ អនុវត្តន៍នូវកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់គ្រប់គណបក្សនយោបាយ
កំពង់ធំ៖ កិច្ចប្រជុំផ្សព្វផ្សាយ និងបែងចែកប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ ដើម្បីអនុវត្តកិច្ចការពារ សុវត្ថិភាពជូនដល់គ្រប់គណបក្សនយោបាយ រួមទាំងក្រមសីលធម៌របស់កងកម្លាំងប្រដាប់អាវុធក្នុងដំណើរការបោះឆ្នោតជាតិ ជ្រើសតំណាងរាស្រ្ត ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ កិច្ចប្រជវុំនេះត្រូវ បានធ្វើឡើង នៅសាសប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានចូលរួមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានសមាសភាព មេបញ្ជាការរង , នាយ នាយរង សេនាធិការ នាយ នាយរង ការិយាល័យ+ផ្នែក ព្រមទាំង មេបញ្ជាការ វរសេនាតូចទាំង០២ និងផ្នែកសឹករងទាំង០៨ ចំណុះបញ្ជាការ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សរុបចំនួន ៩៨ រូប ដែលបានអញ្ជើញចូលរួម ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ ភារកិច្ចសំខាន់ៗមួយចំនួន ដើម្បីអនុវត្តនូវកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់គ្រប់គណបក្សនយោបាយ និង ផ្សព្វផ្សាយអំពីភារកិច្ចរបស់កងកម្លាំង ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ក្នុងឱកាសនោះ ឯកឧត្តម សោម ស៊ុន ជំនួសមុខឲ្យ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ទាំងអស់គ្នា បានត្រៀមបម្រុងរួចរាល់ហើយក្នុងការអនុវត្តន៍ រួមមាន៖
១- ក្រមសីលធម៌របស់កងកម្លាំងប្រដាប់អាវុធក្នុងដំណើរការបោះឆ្នោត ។
២- សហការអនុវត្តន៍ផែនការ ការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋគ្រប់និន្នាការ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងសុវត្ថិភាពក្រោយការបោះឆ្នោតជាតិខាងមុខនេះ ។
៣- ការចាត់តាំងវេលាប្រចាំការប្រចាំបញ្ជា ប្រចាំថ្ងៃ ដើម្បីដោះស្រាយរាល់សភាពការណ៍ ដែលកើតមានឡើង ។
ក្នុងឳកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរកងកម្លាំងទាំងអស់ ត្រៀមលក្ខណៈជាស្រេច ដើម្បី ការពារឲ្យបាន នូវសុខសុវត្តិភាព របស់ប្រជាពលរដ្ឋ ក្នុងអំឡុងបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត និងត្រូវអនុវត្តនូវក្រមសីលធម៌ជាកងកម្លាំងដ៏រ៉ឹងមាំ ដែលជា គោលជំហរបស់ជាតិ ។
ដោយ ប៊ុន រដ្ឋា