នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន មុខសញ្ញាលួច៣នាក់ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចម៉ូតូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះថាសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ លោកបានសហការណ៍ជាមួយ ការិយាល័យនគរបាលចរាចរណ៍ជើងគោកស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសលួចម៉ូតូររបស់ប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ ៥២E០ ផ្លូវលេខ ១៧៤ ភូមិ១៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
 
 ម៉ូតូដែលជនសង្សយធ្វើសកម្មភាពលួចម៉ាកហុងដាIcon ពណ៌ក្រហម-ស  ពាក់ស្លាកលេខ ភ្នំពេញ១AR-១៣៥២)

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន

១-ឈ្មោះ ពេជ្រ សីហា ហៅ ចាន់ សីហា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ 
-មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
២-ឈ្មោះ សុខ វីឆើត ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ កម្មករសំណង់
-ស្នាក់នៅមិនពិតប្រាកដ
៣-ឈ្មោះ ជា ពិសិដ្ឋ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅមិនពិតប្រាកដ

វត្ថុតាងដែលធ្វើសកម្មភាពសមត្ថកិច្ចដកហូតបានមាន
-ដែកសម្រាប់កាច់សោកម៉ូតូរាងសំប៉ែតចុងស្រូច ចំនួន ០១
-កូនសោខ្សៀលេខ ៨ ចំនួន ០១ ដើម  
-ថ្នាំប្រភេទចាក់ ម៉ាក Daizepam ចំនួន ០១ អំពូល 
-ដែលកេះចំនួន ០១ 
-ស៊ីរាងចាក់ថ្នាំ ចំនួន ០១ 
-ឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១
ម៉ូតូជារបស់ជនរងគ្រោះ
-ម៉ូតូម៉ាកហុងដាIcon ពណ៌ ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ១AR-១៣៥២

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយា ល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ដោយ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner