កូនឈើចំនួន១៦៦៧ដើមត្រូវបានដាំក្នុងបុណ្យរុក្ខទិវានៅខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

កូនឈើចំនួន១៦៦៧ដើមត្រូវបានដាំនៅក្នុងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យស្រុកពញាឮក្នុងពិធីរុក្ខទិវាឆ្នាំ២០១៨ ក្នុងនោះកូនឈើប្រភេទលម្អដើមឥន្ទនេល​ដែលមានអង្កត់ផ្ចិតចាប់ពី ១០ស.ម ឡើងចំនួន១៦៧ដើមដាំនៅតាមដងផ្លូវច្រមុះជ្រូកស្លាកគណប្រជាជនកម្ពុជា និងក្នុងបរិវេណច្រមុះជ្រូកមុខ​ពុទ្ធមណ្ឌលវិបស្សនាធុរៈ​នៃព្រះរាជាណាចកម្ពុជា និងដាំដើមឈើចំនួន១៥០០ដើម នៅតាមបរិវេណជម្រាលជើងភ្នំដោយ​ប្រើប្រាស់ប្រភេទឈើព្រៃធម្មជាតិ និងដើមឈើលម្អរួមមានក្រញូង បេង ធ្នង់ កកោះ ឥន្ទេនេល និងកោ្ងក។

នេះជារបាយការនៅរបស់លោក ញែម តារារិទ្ធិ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកណ្តាលថ្លែងក្នុងពិធីរុក្ខទិវាថ្នាក់ខេត្តនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងពិធីនេះដែលខណ្ឌរដ្ឋបាលព្រៃឈើក៏បានត្រៀមកូនឈើចំណួន២០០០ដើម ទៀតដែលជាឈើរយៈពេលវែង និងហូបផ្លែសំរាប់ចែកជូនប្រជាជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិក្សដែលបានអញ្ជើញចូលរួម។

  មានប្រសាសន៍ក្នុងពិធីរុក្ខទិវាថ្នាក់ខេត្តឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំប្រារព្ធពិធីរុក្ខទិវា ជាទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ គឺជាសកម្មភាពដ៏ឧត្តុង្គឧត្តមដែលយើងទាំងអស់គ្នារូបរួមស្តារ និងអភិរក្សប្រភពធនធានដ៏សំខាន់នេះឲ្យបានគង់វង្សដោយជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឈគ្រប់រូបនៅព្រះអង្គនៅតាមវត្តអារ៉ាមឲ្យចូលរួមសកម្មភាពដាមដើមឈើឲ្យបានច្រើនសម្រាប់ឧត្តមប្រយោជន៍របស់ជាតិ។

ជារៀងរាល់ឆ្នាំអាជ្ញាធរខេត្តកណ្តាលបានដឹកនាំរៀបចំប្រារព្ធពិធីរុក្ខជាតិវាដាំដើមឈើនៅតាមបរិវេណសាលារៀន តាមវត្តអារ៉ាមតាមដងផ្លូវនានាក្នុងខេត្ត។ល។ សម្រាប់ឆ្នាំ២០១៨នេះ គឺជាលើកទី២២ សម្រាប់ខេត្តកណ្តាល។ ឯកឧត្តមបានបន្តទៀតថា នៅតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះបានរៀបចំប្រារព្ធពិធីរុក្ខទិវាជាតិ ៩ កក្កដា ម្តងរួមមកហើយ គឺនៅឆ្នាំ១៩៩២ ក្រោមព្រះនរោត្តម សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលកាលនោះបានដាំឈើ ប្រភេទឈើ ប្រភេទឈើទាល គីនីន និងអាកាស្យា លើផ្ទៃដីទំហំ ២០ហិកតា។ តំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យត្រូវបានបងើ្កតឡើងតាមព្រះរាជក្រឹត្យលេខនស/រកត/០៥០១/១៨០ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០១ ដែលមាន គោលបំណង៖

–  អភិរក្សកេរដំណែលបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្តជាតិ
–  អភិរក្សវឌ្ឍតំបន់ទេសចរណ៍
–  អភិរក្សវបរិស្ថាន វប្បធម៌ ធម្មជាតិ
–  រមណីយដា្ឋននេះត្រូវបានប្រកាសជាតំបន់បម្រើឲ្យផលប្រយោជន៍សាធារណៈ។

ដោយយោងទៅលើគោលបំណងនេះ អាជ្ញាធរខេត្តកណ្តាលបានយកចិត្តទុកដាក់រៀប ចំកែប្រែតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះឲ្យមានសោភ័ណភាព ទេសភាព និងសណ្តាប់ ធ្នាប់ ដោយបានរៀបចំពាក់ភ្លើងអគ្គីសនីបំភ្លឺផ្លូវ ការរៀបចំសា្ថបនា និងជួសជុសផ្លូវ រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងធ្វើការដាំដើមឈើឡើងវិញ។អំពាវនាវដល់ព្រះសង្ឈ ប្រជាពលរដ្ឋ អជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងចូលរួម ថែរក្សាកូនឈើដែលបានដាំរួចឲ្យាបានដុះលូតលាស់ល្អ សម្រាប់ជាប្រយោជន៍នាពេល បច្ចុប្បន្ន និងទៅអនាគត។ ជាពិសេស សូមចូលរួមថែរក្សា បរិស្ថាន និងធនធានធម្មជាតិនៅ ក្នុងខេត្តរបស់យើងឲ្យបានគង់វង្សប្រកបដោយនិរន្តភាព។

ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋាន និងអជ្ញាធរមានសមត្ថកិច្ចត្រូវមានវិធានការឲ្យ បានម៉ឺងម៉ាត់ជុំវិញការសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ និងមានវិធានការចំពោះ ជនទាំងឡាយណា ដែលបំផ្លាញដើមឈើបានដំារួចនៅតាមដងផ្លូវ ក៏ដូចជាសារធារណៈ ព្រមទាំងធ្វើការដំាដុះឡើងវិញនូវដើមឈើដែលបានងាប់។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner