ក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដល់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងក្រុងញូយ៉ក ដែលបានដាក់ឈ្មោះឧត្តមសេនីយ៍ខ្មែរចំនួន១២រូបក្នុង បញ្ជីខ្មៅនៃការរំលោភសិទ្ធិមនុស្ស

អត្ថបទដោយ៖
Kien Sereyvuth

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជាចុះថ្ងៃទី២៨មិថុនាបាន ហៅរបាយការណ៍សិទ្ធិមនុស្សអង្គការ Human Rights Watch នេះ ថាជារបាយការណ៍បំភ្លៃ​ មានបំណងញុះញង់ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមិនសមហេតុផល។

Human Rights Watch គឺជាអង្គការសិទ្ធិមនុស្សអន្តរជាតិមួយដែលគេតែងពណ៌នាថា មិនដែលមានក្រសែភ្នែកល្អ ដាក់មកលើកម្ពុជាដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបច្ចុប្បន្ននេះឡើយ បើទោះបីជាកម្ពុជាត្រូវ បានពិភពលោកទទួលស្គាល់ការពិតថា ក្រោមការដឹកនាំរបស់សម្តេចតេជោសែន កន្លងមកនេះ បានធ្វើអោយ ប្រទេសអស់សង្គ្រាមទាំងស្រុង គ្មានទឹកដីអបគមន៍ ពលរដ្ឋរស់នៅដោយគ្មានការ ភ័យខ្លាចក្នុងការធ្វើដំណើរ ដោយសេរីក្នុងប្រទេសកម្ពុជា និងដំណើរអភិវឌ្ឍន៍ប្រទេសបានរីកចំរើនយ៉ាងលឿន ទៅមុខដែលនាំអោយប្រ ទេសក្នុងតំបន់និងសកលលោកបានកោតសរសើរដល់កម្ពុជាយ៉ាងណាក៏ដោយ។

អង្គការ Human Rights Watch មិនដែលបានអបអរចំពោះកម្ពុជាដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅចុងឆ្នាំ១៩៩៨នោះទេ ប៉ុន្តែបែរជាបន្ត ញុះញង់អោយកម្ពុជាដែលរកសន្តិភាពបានយ៉ាងលំបាក អោយធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមញុះញង់និងការ បំបែកបំបាក់ជាតិសាសន៍ខ្មែរបន្តទៀត តាមរយៈការចោទប្រកាន់រឿងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ជាពិ សេសនៅមុនដំណើរការបោះឆ្នោតសកលចុងខែកក្កដាខាងមុខនេះ ក្នុងស្ថានភាពដែលកម្ពុជា កំពុងស្ថិតដោយ សុខសាន្ត គ្មានអំពើចលាចល គ្មានការកើតទុរ្ភិក្សណាមួយ ក្នុងប្រទេសនោះឡើយ។

 អង្គការ Human Rights Watch បានសម្លឹងឃើញឧត្តមសេនីយ៍យោធានិងនគរបាលទាំង១២រូបរបស់កម្ពុជាដែល បានជួយធ្វើកិច្ចការសម្តេចនាយករដ្ឋមន្ត្រី បំបាត់សង្គ្រាមស៊ីវិល និងការនាំរកមកនូវសន្តិភាពនិងការរួបរួមគ្នាសា ឡើងវិញនេះ ថាជាឧត្តមសេនីយ៍ដែលរំលោភបំពានសិទ្ធិមនុស្សនោះទៅវិញ។ របាយការណ៍២១៣ទំព័ររបស់ Human Rights Watch ថ្ងៃទី២៧មិថុនា បានហៅឧត្តមសេនីយ៍ទាំង១២នោះ ថាជាអ្នកគាំទ្ររបបដឹកនាំរាជរដ្ឋា ភិបាល បច្ចុប្បន្ន។

ឧត្តមសេនីយ៍ទាំង១២រូបដែល Human Rights Watch បានដាក់ក្នុងបញ្ជីខ្មៅរួមមាន នាយ ឧត្តមសេ នីយ៍ប៉ុលសារឿន…នាយឧត្តមសេនីយ៍គន់គីម នាយឧត្តមសេនីយ៍សៅ សុខា នាយឧត្តមសេនីយ៍ នេត សា វឿន…នាយឧត្តមសេនីយ៍សុខ ផល…នាយឧត្តមសេនីយ៍ម៉ក់ ជីតូ នាយឧត្តមសេនីយ៍ជួន សុវណ្ណ លោកឧត្តម សេនីយ៍រ័ត្នស្រ៊ាង…លោកឧត្តមសេនីយ៍ជា ម៉ន…លោកឧត្តមសេនីយ៍ប៊ុន សេង លោកឧត្តម សេនីយ ឈឿន សុវណ្ណថា និងលោកឧត្តមសេនីយ៍ចាប ភក្តី។

សេចក្តីថ្លែងការណ៍ក្រសួងការពារជាតិនៃប្រទេសកម្ពុជា បានប្រតិកម្មបន្តថារបាយការណ៍របស់ Human Rights Watch គឺជារបាយការណ៍រំលោភបំពានម្តងហើយ ម្តងទៀតមកលើអធិបតេយ្យភាព ឯករាជ្យភាព និងនីតិរដ្ឋរបស់ ព្រះរាជាណាចក្រកម្ពុជាដើម្បីបម្រើនយោបាយទុច្ចរិតរបស់ជនបរទេសមួយចំនួន និងក្រុមអ្នកនយោបាយក្បត់ ជាតិដែលបានប៉ុនប៉ងបង្កើតបដិវត្តពណ៍ បំផ្លិចបំផ្លាញដល់សន្តិភាពនិងសេចក្តីសុខប្រជាពលរដ្ឋខ្មែរ។ ក្រសួងការ ពារជាតិ សូមប្រកាសច្រានចោលទាំងស្រុងមិនទទួលយកដាច់ខាតចំពោះការចោទប្រកាន់នៃរបាយការណ៍ដែល បង្កប់ឧបាយកលពិសពុលរបស់ក្រុមដែលហៅថាអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នោះ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner