រដ្ឋមន្រ្តីសេដ្ឋកិច្ចទួរគីលើកឡើងថា ការទាមទាររបស់សហរដ្ឋអាមេរិកអោយ ប្រទេសនានាឈប់ទិញប្រេងពីអ៊ីរ៉ង់ គឺគ្មានប្រសិទ្ធភាឡើយ

ទួរគី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯរដ្ឋធានីអង់ការ៉ា រដ្ឋមន្រ្តីសេដ្ឋកិច្ចទួរគី លោក នីហាត ហ្សៃប៊ែគស៊ី បានបញ្ជាក់ថា ការទាមទាររបស់សហរដ្ឋអាមេរិក អោយប្រទេសនានាបញ្ឈប់នាំចូលប្រេងពីអ៊ីរ៉ង់ ហើយបើគេមិនធ្វើតាមនឹងគំរាមដាក់ទណ្ឌកម្មកម្រិតធ្ងន់នោះ គឺមិនមានប្រសិទ្ធភាពសម្រាប់ទួរគីឡើយ ។

សូមរំលឹកថា សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួននាពេលថ្មីៗ នេះ បានជម្រុញអោយប្រទេសនានាកាត់ផ្តាច់រាល់ការនាំចូលប្រេងពីអ៊ីរ៉ង់ អោយ បានមុនថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខជាមួយទណ្ឌ កម្មធ្ងន់ធ្ងរ ខណៈចំណាត់ការនេះត្រូវបានគេមើលឃើញថា គឺជាការប៉ុនប៉ងថ្មីមួយ ទៀត ដើម្បីបង្កភាពរាំងស្ទះដល់លំហូប្រាក់ចំណូលរបស់អ៊ីរ៉ង់ ។

លោក ហ្សៃប៊ែគស៊ី បានសង្កត់ធ្ងន់ថា ទួរគីអនុវត្តន៍តាមតែការសម្រេចចិត្តរបស់អង្គ ការសហប្រជាជាតិប៉ុណ្ណោះ ដូច្នេះអ្វីផ្សេងពីនេះ ទួរគីនឹងដើរតាមផលប្រយោជន៍ជាតិរបស់ខ្លួនតែមួយគត់ ហើយថា ទួរគីក៏កំពុងបន្តឆ្ពោះទៅកាន់ការធ្វើពាណិជ្ជកម្ម លើពិភពលោកអោយកាន់តែប្រសើរឡើង ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុង ការអភិវឌ្ឍការធ្វើពាណិជ្ជកម្មដោយសេរី ក្នុងចំណោមបណ្តាប្រទេសនានាផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner