ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញច្បាប់អនុញ្ញាតអោយរោងចក្រថ្មីៗចំនួន២បន្ថែម ទៀត បើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគ៦០លានដុល្លារអាមេរិក និង បង្កើតការងារបាន៧៦៧កន្លែង
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ចេញច្បាប់អនុញ្ញាតអោយ រោងចក្រថ្មីៗចំនួន២បន្ថែមទៀតបើកដំណើរការ នៅក្នុងប្រទេសកម្ពុជា ក្រោមទុន វិនិយោគសរុបប្រមាណ៦១.៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៦៧កន្លែង ។យោងតាមគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះ ផ្សាយថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទំាងពីរខាងលើនេះ គណៈកម្មា ធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖ ១៖ គម្រោងបង្កើតកសិដ្ឋាន ចិញ្ចឹមសត្វ (ជ្រូក មាន់ ទា) និងរោងចក្រកែច្នៃសាច់របស់ក្រុមហ៊ុន GR FOOD (CAMBODIA) CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិ ត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣០.៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៦១កន្លែង និង២៖ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទរបស់ក្រុមហ៊ុន HAI SHENG STEEL CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ មានទុនវិនិយោគប្រមាណ៣១.០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន១០៦កន្លែង ៕