អ្នកវិនិយោគមួយក្រុមមកពីទីក្រុងប៉េកាំងមានបំណងចង់ស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ ស្របពេល ដែលប្រទេសកម្ពុជា និងប្រទេសចិនមានចំណងទំនាក់ទំនងល្អជាមួយគ្នា

អត្ថបទដោយ៖
Kien Sereyvuth

លោក Wu Yunfu ប្រធានក្រុមហ៊ុន China’s Internet Investment Holding Group Co., Ltd និងជាអ្នកដឹកនាំគណៈប្រតិភូប្រតិភូក្រុមហ៊ុនវិនិយោគមកពីទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន បាននិយាយាថា៖ ក្រុមអ្នកវិនយោគមកពីទីក្រុងប៉េកាំងនេះ គឺមានបំណងចង់ស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ ស្របពេល ដែលប្រទេសកម្ពុជា និងប្រទេសចិនមានចំណងទំនាក់ទំនងល្អជាមួយគ្នាស្រាប់។លោក បន្តថា  ខេត្តព្រះសីហនុ មានសម្រស់ស្រស់ស្អាតគួរអោយចាប់អារម្មណ៍ មានការរីកចំរើនទៀតផង និងមានតំបន់សេដ្ឋកិច្ចពិសេស ល្អគួរឲ្យទាក់ទាញ ហើយ ក្រុមអ្នកវិនិយោគរបស់ខេត្តជើជៀង ចង់មកវិនិយោគទុននៅខេត្តព្រះសីហនុដែរ។ លោក Wu Yunfu បញ្ជាក់ថា នឹងពាំនាំផ្សព្វផ្សាយអំពីអ្វីៗដែលមាននៅទីនេះ ទៅជូនដៃគូរវិនិយោគនៅទីក្រុងប៉េកាំងឲ្យចូលមករកស៊ីនៅខេត្ដនេះ ហើយលោក នឹងត្រឡប់មកម្ដងទៀតជាមួយនិងការដាក់ទុនវិនិយោគផ្នែកសេវា អ៊ិនធឺណេត ទេសចរណ៍ផងដែរ។
នេះបើយោងតាមអ្វីដែលលោក Wu Yunfu បានថ្លែងប្រាប់ ឯកឧត្តម យន្ត មីន ក្នុងជំនួបមួយកាលពី
ថ្ងៃអង្គារ ១៤កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។

ជាការឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ សូមស្វាគមន៍ចំពោះ អ្នកវិនិយោគ ក្រុមហ៊ុនជាតិ-អន្ដរជាតិស្របច្បាប់ទាំងអស់ ដែលមានបំណងមកដាក់ទុនវិនិយោគរកស៊ីនៅខេត្ដព្រះសីហនុ ។
ឯកឧត្តម អរគុណ ក្រុមអ្នកវិនិយោគមកពីប្រទេសចិន ដែលបានចាប់អារម្មណ៍ចង់មកបណ្តាក់ទុននៅខេត្តព្រះសីហនុ។
ឯកឧត្តម បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រជាជនចិន តាមរយៈគោលនយោបាយ (ខ្សែក្រវ៉ាត់មួយផ្លូវមួយ) បានជម្រុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយបានលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិបានល្អប្រសើរ។ កតា្ដសំខាន់ដែលធ្វើឲ្យអ្នកវិនិយោគបរទេស បន្ដចាប់អារម្មណ៍ស្វែងរកឱកាសដាក់ទុនវិយោគរកស៊ីនៅខេត្ដនេះ គឺកម្ពុជា មានសន្ដិភាព  ស្ថិរភាព មានច្បាប់ការពារ និងមានសក្កានុពលសេដ្ឋកិច្ចខ្លាំង។
 គួរកត់សំគាល់ផងដែរថា រយៈកាល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់របស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗ ពិសេសប្រទេសចិន ហើយសព្វថ្ងៃនេះបាននឹងកំពុងធ្វើឲ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនទៅមុខ។

ឯកឧត្តម បន្ថែមថា៖ ខេត្ដព្រះសីហនុ ពិតជាកន្លែងសាកសមក្នុងការដាក់ទុនវិនិយោគល្អប្រពៃ សម្រាប់ការដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្មវាយនភណ្ឌ ឧស្សាហកម្មទេសចរណ៍ សំណង់ និងអចលនទ្រព្យ ជាដើម។ល។ ម្យ៉ាងវិញទៀអ្វីដែលសំខាន់បំផុតនោះ គឺប្រទេសកម្ពុជាមានសុខសន្ដិភាពពេញលេញ ក្នុងនោះខេត្ដព្រះសីហនុ ក៍ធានាបាននូវសន្ដិសុខ សុវត្ថិភាពខ្ពស់ដែរ ជាមួយនិងធនធានធម្មជាតិសម្បូរបែប ផ្ទៃដីនៅទំនេរធំទូលាយ រួមទាំងកោះល្អៗ ៣២ ជាពិសេសនោះ គឹប្រព័ន្ធគមនាគមន៍សម្បូរបែប ផ្លូវដែក ទឹក គោគ ផ្លូវអាកាសជាដើម ។ល។ ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចធំទាំងបី រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដព្រះសីហនុ ដោយប្រកាសប្រែក្លាយខេត្ដនេះទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តែមួយគត់ក្នុងប្រទេសកម្ពុជា៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner