អូស្ត្រាលី មានគម្រោងជួយខេត្តព្រះសីហនុ ផ្នែកសេវាសុខភាពភ្នែកប្រជាពលរដ្ឋ ,ការទប់ស្កាត់អំពើហិង្សាលើកុមារ,គម្រោងជួយហ្វឹកហ្វឺននគរបាលអន្តោប្រវេស្ត៍ខេត្តព្រះសីហនុ និងការជួយកាសាងសមត្ថភាពដល់កម្ពុជាដើម្បីសន្តិសុខលំហសមុទ្រនិងទប់ស្កាត់ការធ្វើពាណិជ្ជកម្មមិនស្របច្បាប់។អូស្ត្រាលី សន្យាថានឹងបន្តជួយកម្ពុជាបន្តទៀត។

នេះបើយោងតាមអ្វីដែលត្រូវបានលើកឡើងក្នុងជំនួបមួយរវាង
ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅម្ពុជា លោកស្រី ANGELA  CORCORAN និងអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមសាឍឆ្នាំចរ ត្រូវនឹងថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨។
លោកស្រី ANGELA CORCORAN បានបញ្ជាក់ថា អូស្ត្រាលី មានគម្រោងជួយពលរដ្ឋខេត្តព្រះសីហនុ ផ្នែកសេវាសុខភាពភ្នែកប្រជាពលរដ្ឋ ការទប់ស្កាត់អំពើហិង្សាលើកុមារជៀសវាងការធ្វើបាបកុមារ។គម្រោងនេះគម្រោងនេះ អូស្ត្រាលី ជួយតាមរយៈអង្គការ យូនិសេហ្វ។គម្រោងនេះនឹងជួយពលរដ្ឋចំនួន១៤ឃុំនៅខេត្តព្រះសីហនុ។
ក្រៅពីនេះក៏មានគម្រោងជួយហ្វឹកហ្វឺននគរបាលអន្តោប្រវេស្ត៍ខេត្តព្រះសីហនុតាមរយៈក្រសួងមហាផ្ទៃកម្ពុជា។
លោកស្រីក៏បានបន្ថែមថា ក្រសួងមហាផ្ទៃអូស្ត្រាលី ក៏មានគម្រោងជួយកម្ពុជាក្នុងការជួយកាសាងសមត្ថភាពដល់កម្ពុជាដើម្បីសន្តិសុខលំហសមុទ្រនិងទប់ស្កាត់ការធ្វើពាណិជ្ជកម្មមិនស្របច្បាប់ក៏ដូចជាការការពារអំពើឧក្រឹដ្ឋកម្មក្នុងតំបន់ផងដែរ។
លោកស្រី Angela Corcoran សំដែរការកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ។
ជុំវិញបញ្ហាការអភវឌ្ឍយ៉ាងគំហុកនេះ លោកស្រីបានលើកជាសំណួរទៅកាន់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អំពីវិធានការចំពោះមុខរបស់ខេត្តព្រះសីហនុផងដែរ។
ជាមួយគ្នានេះដែរ លោកស្រី អគ្គរដ្ឋទូតអូស្រ្តាលី ក៏បានលើកឡើងអំពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ការចាប់ខ្លួនលោក កឹម សុខា និងចង់ឃើញការបោះឆ្នោតនៅថ្ងៃខាងមុខមានដំណើរការល្អមានតម្លាភាពសេរីនិងយុត្តិធម៌ បើកចំហ ស្របតាមបរិបទនៃរបបប្រជាធិបតេយ្យ។លោកស្រីបានបញ្ជាក់ថាអូស្ត្រាលី នឹងបន្តជួយកម្ពុជាបន្តទៀត។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ សំដែងការអរគុណចំពោះ ប្រទេសអូស្រ្តាលី ដែលបានជួយកម្ពុជារហូតមកនិងចាត់ទុកថា អូស្រ្តាលីគឺជាមិត្តល្អរបស់កម្ពុជា។
ឯកឧត្តម យន្ត មីន មានប្រសាសន៏ថា ក្នុងដំណាក់ពីរឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុ ត្រូវបានអ្នកវិនិយោគមកពីតំបន់ផ្សេងៗបានចាប់អារម្មណ៏ខ្លាំងនិងបានបណ្តាក់ទុនរកស៊ីច្រើន និងបានធ្វើអោយខេត្តព្រះសីហនុ មានការប្រែប្រួលមុខមាត់យ៉ាងលឿនស្ទើរមិននឹកស្មានដល់។គ្រុមហ៊ុនវិនិយោគច្រើនជាងគេគឺមកពីប្រទេសចិន តែក្នុងនោះក៏មានក្រុមចំនួន០៣មកពីប្រទេសអូស្ត្រាលីដែរ ដែលមានទុនវិនិយោគជាង៥៥លានដុល្លាអាមេរិក កំពុងធ្វើសកម្មភាពរាល់ថ្ងៃនេះ។
ឯកឧត្តម បញ្ជាក់ថា ដើម្បីធ្វើអោយវិនិយោគិនទាំងនោះមានការកក់ក្តៅ ការរៀបចំផែនការការពារសុវត្ថិភាពសន្តិសុខ គឺជាចំណុចសំខាន់បំផុតដែលរដ្ឋបាលខេត្តត្រូវត្រៀមជានិច្ច។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានអោយដឹងបន្ថែមទៀតថា ខេត្តព្រះសីហនុ ស្វាគមន៏ជានិច្ចអ្នកវិនិយោគទាំងអស់ដោយមិនប្រកាន់ជាតិសាសន៏អ្វីឡើយសំខាន់អោយតែស្របតាមច្បាប់កម្ពុជា។
ចំពោះករណីដែលទាក់ទិនការលើកឡើងអំពីការចាប់ខ្លួន លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិវាជារឿងរបស់តុលាការ។រឿងនេះមិនប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ។
លោកថា ការបោះឆ្នោតខាងមុខនេះបើទោះជាគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមតែក៏មានគណបក្សនយោបាយចំនួន២០ចូលរួមហើយក្នុងនោះសំរាប់ខេត្តព្រះសីហនុ មានគណបក្សានយោបាយចំនួន១៤ បានចូលរួមផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner