កីឡាករវាយកូនបាល់ លេខ១ពិភពលោក សញ្ជាតិស៊ែប វិជ្ជមាន Covid-19

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករវាយកូនបាល់លំដាប់ពិភពលោកស្ជាតិស៊ែប Novak Djokovic ដែលបច្ចុប្បន្នកំពុងឈរលេខ១ បានឆ្លងជំងឺ Covid-19 និងបន្តចម្លងដល់មិត្តរួមក្រុម៣នាក់ផ្សេងទៀត ក្នុងការប្រកួតបាល់បោះ នៅទីក្រុង Zadar ប្រទេសក្រូអាតនាពេលថ្មីៗនេះ ។

តាមការចុះផ្សាយពី BBC បញ្ជាក់ថា Novak Djokovic បានចូលរួមទស្សនាការប្រកួតកីឡាបាល់បោះ ដែលមានអ្នកចូលរួមទស្សនាផ្ទាល់ ចំនួន៤០០០នាក់ ក្នុងនោះក៏មានកីឡា Tennis ល្បីៗមកដូចជា Dimitrov និងកីឡាករ Coric ផងដែរ ដែលរៀបចំឡើងនៅក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី និងទីក្រុង Zadar នៅប្រទេសក្រូអាត ។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះខាងលើ ដោយសារការប្រកួតតេន្នីស កម្មវិធី ATP Tour ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្នុងខែកុម្ភៈ ឆ្នាំ២០២០ មក ដោយសារការរីករាលដាលនៃជំងឹ Covid-19៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner