Messi ខកខានមិនអាចរកគ្រាប់បាល់ទី ៧០០ ខណៈ Kane បានដាក់គោលដៅរកឱ្យបាន២០០គ្រាប់
Lionel Messi ខកខានមិនអាចរកគ្រាប់បាល់ទី៧០០ ក្នុងជំនួប Barcelona និង Athletic Bilbao កាលពីយប់មិញ ។ ខ្សែប្រយុទ្ធឆ្នើម Lionel Messi មិនអាចរកគ្រាប់បាល់ទី៧០០ ក្នុងអាជីពរបស់ខ្លួនបានទេ ប៉ុន្តែ បានជួយក្លិប Barcelona ទទួលបាន៣ពិន្ទុ ធ្វើសម្រេចដោយ កីឡាករ Ivan Rakitic នៅនាទីទី៧១ បានពីការបញ្ជូនបាល់ពី Lionel Messi ។ និងជាការបញ្ចូនបាល់ លើកទី១៥ នៅរដូវកាលនេះ ក្នងក្របខ័ណ្ឌ La Liga របស់ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាល និងរកបានគ្រាប់សរុប ៦៩៩ គ្រាប់ ។
គួរបញ្ជាក់ថា មួយគ្រាប់យប់មិញបានធ្វើអោយក្រុមម្ចាស់ជើងឯកលីគកំពូល La Liga ២៦សម័យកាល ឡើងកំពូលតារាងបណ្ដោះអាសន្ន ដោយ Real Madrid ទៅលេខ២វិញ ។ ចំណែកឯ Harry Kane បានដាក់គោលដៅរកឱ្យបាន២០០គ្រាប់ នៅលីគកំពូលអង់គ្លេស បន្ទាប់ពីគេរកបានមួយគ្រាប់បន្ថែមទៀត ឈ្នះលើកក្រុម West Ham ២-០ កាលពីយប់មិញ។
Harry Kane ប្រាប់ Sky Sports ថា រូបគេចង់ស៊ុតឱ្យបាន ២០០ គ្រាប់នៅ Premier League អោយបានឆាប់ ។ តាំងចូលរួមជាមួយក្រុម Spurs ក្នុងឆ្នាំ២០០៩ Kane រកបាន ១៣៧គ្រាប់ ក្នុងការបង្ហាញខ្លួន ២០០ប្រកួត ខណៈ Sergio Aguero របស់ Manchester City ធ្វើបានល្អជាងគឺរកបាន១៣៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២០០ប្រកួត ។
គួរបញ្ជាក់ថា នៅក្របខណ្ឌ Premier League មានតែកីឡាករពីររូបប៉ុណ្ណោះ ដែលរកគ្រាប់បានច្រើនជាងគេ ក្នុងការបង្ហាញខ្លួន២០០ប្រកួត គឺ Alan Shearer ស៊ុត៤៤១គ្រាប់ ពីការបង្ហាញខ្លួន ២៦០ប្រកួត និង Rooney ស៊ុតបាន ៤៩១គ្រាប់ ការបង្ហាញខ្លួន ២០៨ប្រកួត ៕