លោក ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយរវាងសហរដ្ឋអាម៉េរិក និងចិននៅតែអនុវត្តន៍ដដែល

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយជាមួយចិន នៅតែបន្តអនុវត្តន៍ដដែល នេះបើតាមសារព័ត៌មាន The Strait times នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។

ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមានលោក ភីតធើ ណាវ៉ារ៉ូ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកស្រង់សម្ដីថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះបានចប់ហើយ គឺចាប់តាំងពីចិនបញ្ជូនអ្នកជំងឺ COVID-19 មកសហរដ្ឋអាម៉េរិក ។ ប៉ុន្តែទីប្រឹក្សារូបនេះបកស្រាយថា សារព័ត៌មានអាម៉េរិកស្រង់សម្ដីលោកខុស ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន និងសហរដ្ឋអាម៉េរិកដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០មកម្លេះ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកតំណាងចរចាពាណិជ្ជកម្មចិន-អាម៉េរិក លោក លូវ ហ៊ី ។ តាមរយៈកិច្ចព្រមព្រៀងនេះ ចិនយល់ព្រមទិញទំនិញ និងសេវាកម្មអាមេរិកក្នុងទំហំទឹកប្រាក់២០០ពាន់លានដុល្លារក្នុងរយៈពេល០២ឆ្នាំ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner