គូស្វាមីភរិយាថ្មីសរុប៤៣គូឈ្នះរង្វាន់ម៉ូតូ និងបន្តោងខ្សែកមាសលើកទី២ពី ក្រុមហ៊ុនស្រាបៀរលីអូ ក្នុងកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ តំណាងក្រុមហ៊ុនស្រាបៀរ លីអូ បានប្រគល់រង្វាន់យ៉ាងច្រើនទុកជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មីសរុបចំនួន43គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ស្រាបៀរ លីអូ សម្រាប់ការចាប់រង្វាន់លើកទី2ក្នុងឆ្នាំ2018 នៅក្នុងកម្មវិធី “Leo Surprise” របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ ក្នុងនោះគូស្វាមីភរិយាថ្មីចំនួន៤គូបានឈ្នះរង្វាន់ធំម៉ូតូ  SCOOPY i និង 15 គូបានឈ្នះបន្តោងខ្សែកមាស 5 ជី  ខណៈ 24 គូផ្សេងទៀតបានឈ្នះបន្តោងខ្សែកមាស 2 ជី ដែលពួកគាត់បានមកពីទូទាំងប្រទេស រួមមានទំាងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ។

លោក រិន សុវណ្ណារ៉ា អ្នកតំណាងផ្នែកទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរ លីអូ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា “ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់អតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយយើងក៏សង្ឃឹមថា អតិថិជននៅតែបន្តគាំទ្រស្រាបៀរលីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ” ។

អ្នកតំណាងផ្នែកទីផ្សាររូបនេះបានបន្ថែមទៀតថា នេះជាការចាប់រង្វាន់លើកទី២ហើយ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ2018នេះ ហើយសូមជាវស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ដើម្បីទទួលបានចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ លីអូ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner