សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ជិត៣ពាន់នាក់នៅរាជធានីភ្នំពេញ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅថ្ងស២៤មិថុនាម្សិលមិញ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនកម្មករ កម្មការនី និងប្រជាពលរដ្ឋ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ។ អនុប្រធានប្រតិបត្តិទទួលបន្ទុកបេសកកម្មរោងចក្រ នៃសមាគមTYDA លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង បានអោយដឹងថា គោលបំណងនៃ សកម្មភាពមនុស្សធម៌នេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើផ្នែកសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរអ្វីឡើយ។
លោកថា សមាគមបានពង្រីកសកម្មភាពមនុស្សធម៌ឱ្យគៀកដល់បងប្អូនកម្មករកម្មការនីរោងចក្រនិងប្រជាជនតាមសហគម ក្រីក្រទូទាំងប្រទេស និងបានផ្តល់ការបណ្តុះបណ្តាលដល់សមាជិក តាមរយៈការចុះបេសកកម្មផ្ទាល់ជាមួយសមាគម និងដៃគូរ និងតាមការបណ្តុះបណ្តាល ជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស។
ក្រុមការងារបានធ្វើការពិនិត្យព្យាបាល ជំងឺជូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ សរុបចំនួន២ពាន់៩៣២ និងបញ្ជូនបន្តទៅព្យាបាល នៅមន្ទីពេទ្យចំនួន៤០នាក់ ក្នុងនោះជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺត្រចៀកច្រមុះបំពង់ក ជំងឺភ្នែក រោគស្ត្រី វះកាត់តូច អេកូសាស្ត្រ ផ្នែកបេះដូង ជំងឺសើស្បែក ឫសដូងបាត ជំងឺសន្លាក់ ផ្នែកមន្ទីពិសោធន៍៥០នាក់ និងចុះអប់រំសុខភាពតាមបន្ទប់ជួលចំនួន៣០០បន្ទប់។ ក្នុងឱកាសនោះរទះពិការចំនួន០៥រទេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត បានប្រគល់ជូនដល់ជនពិការទីទាល់ក្រផងដែរ។