នាយកអង្គការកម្មវិធីបរិស្ថានសហប្រជាតិបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម បណ្ឌិត អេរិច សូលហេម(ErikSolheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ(UNEP)បានអញ្ជើញមកមកដល់ព្រះរាជាណាចក្រ កម្ពុជាហើយនៅវេលាម៉ោង ៨ម៣០នាទី ដើម្បីបំពេញទស្សនកិច្ច តាមការអញ្ជើញរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃកម្ពុជា។ ប្រតិភូជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម បណ្ឌិត អេរិច សូលហេម(ErikSolheim) នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ(UNEP) ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចពេញមួយថ្ងៃ នៅថ្ងៃទី២៥ ខែមុថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម បណ្ឌិត អេរីច សូលហេម(ErikSolheim) មានកម្មវិធីជួបសំដែងការគួសមជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្ទាប់មក ឯកឧត្តម ជួបប្រជុំជាមួយក្រុមប្រឹក្សជាតិអភិវឌ្ឍន៍ដោយចីរភាព អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ។បន្ទាប់មក ឯកឧត្តម សាយ សំអាល់ និង ឯកឧត្តមបណ្ឌិត អេរីច សូលហេមនឹងចូលរួមធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅទីស្តីការក្រសួងបរិស្ថាន។
នៅពេលរសៀល ឯកឧត្តម បណ្ឌិត អេរីច សូលហេម (ErikSolheim)  នាយកប្រតិបត្តិនៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ(UNEP) បន្តជួបជាមួយ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់មកទៀត ឯកឧត្តម បន្តដំណើជួបជាមួយសភាពាណិជ្ជកម្មកម្ពុជា បន្ទាប់មកចូលរួមធ្វើបឋកថា ចែករំលែកបទពិសោធន៍ដល់យុវជន និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ស្តីអំពី« យុវជន និងជីវិតធម្មជាតិ»៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner