លោកឧកញ៉ា ឡូវ សុខ សាន អញ្ជើញសម្ពោធបណ្ណាល័យសាលាបឋមសិក្សាបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកឧកញ៉ា ឡូវ សុខសាន តំណាងអនុប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យមួយខ្នងនៅក្នុងសាលាបឋមសិក្សាបឹងទីង ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចំណាយថវិកាប្រមាណ១៤៥០០ដុល្លាសហរដ្ឋ នៅក្នុងពិធីនោះដែរក៍មានការចូលរួមសប្បុរជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតា បិតា អាណាព្យាបាល និងព្រះគ្រូចៅអធិការវត្តផងដែរ។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍អំពីសាលារៀននេះបានកើតឡើងនៅពាក់កណ្តាលឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពតបានដួលរលំផុតទៅ នាពេលនោះប្រជាជនបាននាំគ្នារុះរើរោងបាយរបស់សហករណ៍ដែលនៅសេសសល់មកធ្វើជាអាគាសិក្សាក្នុងវត្តដោយសិស្សត្រូវបានអង្គុយរៀនផ្ទាល់ដីហើយអាគារគ្មានជញ្ជាំង គ្មានតុអ្វីទាំងអស់។ លោកឧកញ៉ា ឡូវ សុខសាន បានមានប្រសាសន៍ពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា ដោយបានចាត់ទុកថាវិស័យអប់រំគឺជាវិស័យអាទិភាព មួយក្នុងវិស័យផ្សេងៗទៀត ព្រោះថាសង្គមជាតិ អភិវឌ្ឍន៍ រីកចម្រើនទៅបានទាល់តែមានធនធានមនុស្សគ្រប់គ្រាន់ ដូចនេះហើយប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានផ្តោតការយកចិត្តទុកដាក់ បង្កើតអោយមានសាលារៀន និងបណ្ណាល័យគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលអោយកូនក្មួយ ប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា ។
លោកឧកញ៉ា ឡូវ សុខសាន បានមានប្រសាសន៍ផ្តាំផ្ងើរថា ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន ហើយក្នុងនោះដែរប្រាក់បៀវត្សរបស់លោកគ្រូ អ្នកគ្រូក៍បានតំឡើងដែរ ដែលអាចធ្វើអោយជីវភាពបានធូធារប្រសើរមួយកម្រិតនេះ គឺអាស្រ័យដោយមានការខិតខំនិងយកចិត្តទុកដាក់គិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ហេតុនេះសូមអោយបន្តសកម្មភាពនេះ អោយកាន់តែរលូននិងចូល រួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសិមិទ្ធិផលនានារបស់របស់រាជរដ្ឋាភិបាលដែលបានផ្តល់អោយបានគង់វង្សសម្រាប់បន្តទុកដល់កូនចៅជំនាន់ៗក្រោយទៀត និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន សូមចូលរួមទៅបោះឆ្នោតអោយបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលឆាប់ៗខាងមុខនេះ ហើយសូមជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខរួមទុក្ខ និងបានរំដោះបងប្អូនប្រជាពលរដ្ឋអោយមានសិទ្ធសេរី ភាពរហូតមកទល់ពេលបច្ចុប្បន្ន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសន្តិសុខ ស្ថេរភាព សន្តិភាពជូនប្រទេសជាតិ។
លោកឧកញ៉ា ឡូវ សុខសាន បាននាំយកអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត រួមមាន សៀវភៅតម្កល់ក្នុងបណ្ណាល័យថ្នាក់ទី១ដល់ថ្នាក់ទី៦គ្រប់មុខវិជ្ជា សៀវភៅសសេរ២០០ក្បាល ប៊ិច២០០ដើម សារ៉ុង១៣០០សម្រាប់ ប្រហុក៤០០គីឡូ ក្នុងនាមឧត្តម ហ៊ុន ម៉ាណែត និងលោកឧកញ៉ា បានជួយឧបត្ថមបន្ថែម១៤០០ដុល្លារសម្រាប់កសាងបណ្ណាល័យបង្ហើយ សរុបការកសាង១៤៥០០ដុល្លា និងឧបត្ថម្ភប្រជាការពារ១២នាក់ ១០ម៊ឺនរៀល ឧបត្ថម្ភកម្មវិធី៧០ម៊ឺនរៀលនិង៤៥ដុល្លា ។តមកនាថ្ងៃដដែលនេះដែរ ដោយមានគ្រោះធម្មជាតិធ្វើអោយរលំផ្ទះ របើកដំបូល បងប្អូនប្រជាពលរដ្ឋប្រមាណ១៥គ្រួសារ លោកឧកញ៉ា ឡូវ សុខសាន បានចុះពិនិត្យមើលផ្ទះរងការខូចខាតនិងការប៉ះពាល់ ដោយ សារខ្យល់កន្រ្តាក់ ក្នុងនោះដែរផ្ទះរលំទាំងស្រុងមាន០៦គ្រួសារក្នុង១ខ្នង ទទួលបានថវិកា២០ម៊ឺនរៀល និង០៩គ្រួសារទៀតទទួលថវិកា១០ម៊ឺនរៀលក្នុង១គ្រួសារ នេះ
របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដោយឡែកក៍មានអំណោយកាកបាកក្រហមចូលរួមឧបត្ថម្ភដោយក្នុងគ្រួសារនីមួយៗទទួលសម្ភារះប្រើប្រាស់មួយចំនួននិងថវិកាមួយចំនួនផងដែរ ។