ឯ.ឧ មាស សំអុល បញ្ចូលសមាជិកបក្សថ្មី ឃុំ ស្ពានត្នោត ស្រុកជីក្រែង ខេត្ត សៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីបានយល់ច្បាស់នូវគោលនយោបាយដ៏ល្អនិងត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា
សមាជិក សមាជិកា ដែលមកពីគណបក្សផ្សេងៗចំនួន ៨៨២ នាក់ ដែលរស់នៅក្នុងឃុំ ស្ពានត្នោត  ស្រុក
ជីក្រែង ខេត្តសៀមរាប បានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ។

    ពិធីបញ្ចូលសមាជិកគណបក្សថ្មីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯ.ឧ មាស សំអុល ប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្ពានត្នោត និងសមាជិកក្រុមការងារជាច្រើនរូបទៀត ។
    តាមរបាយការណ៏របស់លោក យូ លេន ប្រធានគណៈកម្មាធិការបក្សឃុំស្ពានត្នោតបានឲ្យដឹងថា៖
ជានិច្ចកាលគណៈកម្មាធិការបក្សឃុំស្ពានត្នោត តែងតែយកចិត្តទុកដាក់ ក្នុងការអប់រំ កសាង ពង្រឹង និង
ពង្រីកសមាជិកបក្សជាបន្តបន្ទាប់ ក្នុងគោលដៅពង្រឹងសមាជិកដែលមានស្រាប់ ឲ្យកាន់តែយល់ដឹងពី
មាគ៌ាគោលនយោបាយរបស់គណបក្ស និងបង្កើនចំនួនសមាជិកសំរាប់ទ្រទ្រង់គណបក្សក្នុងមូលដ្ឋាន
ឲ្យបានទាំងបរិមាណនិងគុណភាព ។ លោក បានបន្តទៀតថា៖ ការបញ្ចូលបក្សថ្មីថ្ងៃនេះគឺដើម្បីឲ្យបងប្អូន ទាំង ៨៨២ រូបក្លាយជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា និងក្លាយជាកំលាំងស្នូលរបស់
បក្ស ចូលរួមក្នុងសកម្មភាពរបស់គណបក្ស ពិសេសដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខ ។

       បន្ទាប់ពីបានអានលិខិតស្គាល់ទទួលជាសមាជិកថ្មីរបស់គណបក្សប្រជាជនទាំង ៨៨២ រូប រួចមក
គណៈអធិបតីក៏បានឡើងទៅប្រគល់ប័ណ្ណសមាជិកបក្សជូនតំណាងបងប្អូនទាំងអស់ក្នុងពេលនោះផងដែរ             
    មានប្រសាសន៏សំណេះសំណាលក្នុងឱកាសនោះ ឯ.ឧ មាស សំអុល ថ្លែងតាងនាមសម្តេចពិជ័យ
សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយខេត្ត
សៀមរាប សូមអបអរសារទរចំពោះបងប្អូនដែលវិលមកចូលជាសមាជិករបស់គណបក្សប្រជាជនទាំង ៨៨២រូប នាពេលនេះ ។ ឯ.ឧ បានថ្លែងបន្តទៀតថា៖ គណបក្សប្រជាជនកម្ពុជាគ្រាដើម មានឈ្មោះថា«បក្ស ប្រជាជនបដិវត្ត ខ្មែរ» និងមានប្រវត្តិ និងប្រពៃណីដ៏ថ្លៃថ្លាក្នុងការបម្រើប្រទេសជាតិនិងប្រជាជន បានរក្សា ខ្ជាប់នូវ គោលបំណងនិងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាង ប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជននៅ គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត្យ និងវឌ្ឍនភាពសង្គម។
        បន្ទាប់ពីបានបដិសន្ធិឡើងនាថ្ងៃ ២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា បានដឹកនាំការតស៊ូ សង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏យង់ឃ្នង ហើយបានបន្តដឹកនាំ ប្រទេសសម្រេច បានជោគជ័យយ៉ាងធំធេង ធ្វើឱ្យប្រជាជាតិ និងមាតុភូមិ បានរស់ឡើងវិញ ស្ថិត ស្ថេរគង់វង្ស និងរីកចម្រើន ដូចបច្ចុប្បន្ន។

       តាមរយៈសុន្ទរកថា ឯ.ឧ មាស សំអុល បានរម្លឹកឡើងថា ៖ រាល់សមិទ្ធផល ដែលគណបក្សប្រជាជន កម្ពុជា សម្រេចបានទាំងអស់ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជា  មានការដឹកនាំត្រឹមត្រូវខាង នយោបាយនៅគ្រប់កាលៈទេសៈ  និងគ្រប់ ស្ថានភាព,មានការគាំទ្រដ៏ទូលំទូលាយពីប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, មានវិន័យម៉ឺងម៉ាត់ និងរបៀបរបប ធ្វើការម៉ត់ចត់, មានធនធាន មនុស្សច្រើនកុះករ ប្រកបដោយ គុណធម៌សមត្ថភាពនិងមនសិការទទួលខុសត្រូវនិងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង។

បន្ទាប់ពីមានការផ្សះផ្សារបង្រួបបង្រួមជាតិក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយចាប់ពីឆ្នាំ ១៩៩៣មកពិសេសនយោបាយឈ្នះ!ឈ្នះ!របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនា បតីតេជោហ៊ុនសែនកម្ពុជាបានធ្វើឲ្យមាននូវស្ថិរភាពនយោបាយ,ស្ថិរភាពសង្គម,ស្ថិរភាពម៉ាក្រូសេដ្ឋ កិច្ច,ហិរញ្ញវត្ថុការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាពបូរណភាពទឹកដី សន្តិសុខ និងសុវត្តិភាពសង្គម និងមានការ អភិវឌ្ឍន៏ ជាបន្តបន្ទាប់លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ រហូតដល់បច្ចុប្បន្ន។

        ជាចុងក្រោយឯ.ឧ មាស សំអុល បានសម្តែងនូវការគោរព និងសេចក្តី ស្រឡាញ់ដ៏កក់ក្តៅ បំផុត ចំពោះជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុងប្រទេសជាពិសេសក្នុងឃុំល្វាក្រាំង  ដែលបាន រួបរួម សាមគ្គីគ្នារួមសុខ.រួមទុក្ខជាគ្រួសារខ្មែរតែមួយនាពេលនេះ ។
            ក្នុងឱកាសនោះ ឯ.ឧ ក៏បានផ្តល់ជូនដល់សមាជិកថ្មីទាំង ៨៨២ រូបនូវម្នាក់ទទួលបានសារុង ១ ផងដែរ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner