ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

 បន្ទាយមានជ័យ : ពីព្រឹកដល់រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង៣.០០០នាក់ដោយឥតគិតថ្លៃនៅទីតាំងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិ ភ្នំជញ្ជាំងឃុំជប់វ៉ារីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
          កម្មវិធីនោះមានការចួលរួមពីលោកជំទាវម៉ៅម៉ាល័យ កែគឹមយ៉ាន  ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តនិងសហការី  លោកលី។សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយីត្រី សេង ធារិនមេបញ្ជាការកងពលតូចលេខ៥១ លោកឧត្តមសេនីយីត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  អមទៅដោយលោកវេជ្ជសាស្រ្តសម្តេចតេជោបានដឹកនាំលោកវេជ្ជបណ្ឌិតចំនួន៥៦នាក់និងលោកគ្រូពេទ្យគ្រូពេទ្យកងពល៥១ចំនួន២៧នាក់និងកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋមកពីស្រុកព្រះនេត្រនិងស្រុកដទៃទៀតមកពិនិត្យ ព្យាបាលជម្ងឺមានចំនួនជាង៣.០០០នាក់។
       លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការកងពលតូចលេខ៥១ បានថ្លែងអំណរគុណដល់លោកជំទាវហ៊ុន ម៉ាណា ដែលបានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោមកជួយពិនិត្យ ព្យាបាលជម្ងឺជូនបងប្អូនដូចខាងលើ  ដែលទាំងនេះក៏ដូចកន្លងមកបានបង្ហាញនូវមនោសញ្ជេតនាស្រឡាញ់រាប់អានរួមសុខរួមទុក្ខនិងលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កងទ័ព គ្រួសារកងទ័ពនិងពលរដ្ឋ  ដែលកំពុងនិងរួមចំណែកបំពេញភារកិច្ចការពារអធិបតេយ្យភាពបូរណភាពទឹកដី ការពារសន្តិសុខ សន្តិភាព សណ្តាប់ធ្នាប់ជូនពលរដ្ឋនិងជាតិមាតុភូមិ ក៍ដូចសេ្ថរភាពនយោបាយនិងការអភិវឌ្ឍន៍ ។
         លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ មានប្រាសាសន៍ថា : លោកជំទាវបានដឹកនៃក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យមកព្យាបាលជម្ងឺជូនទាំងនេះ រួមមានជម្ងឺទូទៅ  ជម្ងឺមនស្សចាស់ ស្ត្រី  អេកូស្ត្រីមានផ្ទៃពោះ  រោគស្ត្រី  វះកាត់តូច ក្លនកុមារ  ព្យាបាលជម្ងឺមាត់ធ្មេញ  ដូរនិងជូនកញ្ចក់វ៉ែនតា  ការចែកឱសថទូទៅ ចែកថ្នាំទម្លាក់ដង្កូវពោះវៀនជាដើម ។
       ក្នុងឱកាសដ៏ថ្លែថ្លានោះដែរ លោកជំទាវបាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងពិធីនោះ និងសូមឲ្យ
បងប្អូនប្រជាពលរដ្ឋអញ្ជើញប្រើសិទ្ធិរបស់ខ្លួន ដើម្បីទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
          លោកជំទាវ ហ៊ុន ម៉ាណា បានថ្លែងអំណរគុណដល់លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងសហការី ដល់កងពលតូចថ្មើរជើងលេខ៥១  ដល់អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារថ្នាក់ខេត្ត ស្រុកចុះពង្រឹងមូលដ្ឋានស្រុក ឃុំ មៅស្រុកព្រះនេត្រព្រះ ក៏ដូចជាមកពីស្រុកដទៃទៀតដែលធ្វើឱ្យអង្គភាព ក៏ដូចស្រុកនិងមូលដ្ឋានឃុំ ភូមិនេះមានការរីកចម្រើនស្ទើរគ្រប់វិស័យ។
        សូមបញ្ជាក់ដែរថា មុនការពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងថ្ងៃត្រង់មាន នំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។
         ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាព្យាបាល និងចែកជូនវែនតាសម្រាប់លោកតា លោកយាយ  ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
           កងទ័ព  គ្រួសារកងទ័ព  ពុកម៉ែជាបងប្អូនប្រជាពលរដ្ឋ  ដែលបានមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនោះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ជាពិសេសពួកគាត់បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។
        ដោយឡែក ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ក៏តែងតែធ្វើសកម្មភាពចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ កងកម្លាំង និងគ្រួសារនៅតាមនានាខេត្តជាច្រើនកន្លែងកន្លងរួចមកហើយ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner