សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃប្រមាណ ៧៤លានដុល្លារ
នៅថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពុងផែពហុបំណង ស្ថិតនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន តម្លៃប្រមាណ ៧៤លានដុល្លារអាមេរិកនឹងត្រូវសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ដើម្បីឆ្លើតបកំណើនសេដ្ឋកិច្ចជាតិ និងការឆ្លងកាត់ទំនិញ ដែលកើនឡើងកាន់តែច្រើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯ,ឧ បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ មន្រ្តីកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។
ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន ចំណតផែពហុបំណងនេះ រួមមាន៖ ចំណតផែទំនិញរាយប្រវែង ៣៣០ ម៉ែត្រ ជម្រៅទឹក ១៣,៥ ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ និងការផ្គត់ ផ្គង់នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្ប ទានមានទឹកប្រាក់សរុបចំនួនប្រមាណ៧៤លានដុល្លារ អាមេរិក ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិជប៉ុន JICA ក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងអភិវឌ្ឍចំណតផែពហុបំណងក្រុងព្រះសីហនុ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ទទួល បន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ ។ គម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងនៃកំពង់ផែក្រុងព្រះសីហនុនេះ សាង សង់ដោយក្រុមហ៊ុន TOYO Construction Co., Ltd ចងសម្ព័ន្ធជាមួយក្រុមហ៊ុន MAEDA Corporation មកពីប្រទេសជប៉ុន ក្នុងតម្លៃទឹកប្រាក់សរុបចំនួន ៤,៨០១លាន ៩៩ម៉ឺន ៣,៩០០យ៉េនជប៉ុន ត្រូវជាប្រមាណ ៤៧,លាន ៧០ម៉ឺន ៥,០៨៥ ដុល្លារអាមេរិក ត្រួតពិនិត្យបច្ចេក ទេសសាងសង់ដោយក្រុមហ៊ុន Nippon Koei Co., Ltd ចងសម្ព័ន្ធជាមួយក្រុមហ៊ុន Oriental Consultants Global Co., Ltd. JV មកពីប្រទេសជប៉ុន ក្នុងតម្លៃទឹក ប្រាក់សរុបចំនួន ៥៧១លាន៧២ម៉ឺន៨,៥១៤យ៉េនជប៉ុន ស្មើប្រមាណ ៥លាន៦៧ម៉ឺន៩,៧៩៨ដុល្លារអាមេរិក ដែលចាប់ផ្តើមអនុវត្តការងារសាងសង់ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ និងបញ្ចប់នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មានរយៈពេល ៤២ខែ។
ឯ,ឧ ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ចំពោះការងារលទ្ធកម្មនាវាសណ្តោងសមត្ថភាព ៣.២០០សេះ ១គឿង ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Asian Marine Service Public Co., Ltd (ក្រុមហ៊ុនមកពីប្រទេសថៃ) ក្នុងតម្លៃទឹកប្រាក់សរុបចំនួន ៦៣៣លាន៧៨ម៉ឺនយ៉េនជប៉ុន ស្មើប្រមាណ ៦លាន៣០ម៉ឺនដុល្លារអាមេរិក។
ឯ,ឧ ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ចាប់ពីពេលនេះតទៅ នាវាទាំងអស់ អាចដឹកធ្យូងថ្មបានរហូតដល់ ៥០ពាន់តោន ហើយនាវាដែលត្រូវដឹកទំនិញរាយ និងផលិតផលកសិកម្មក៏អាចដឹកចេញពីកំពង់ផែទៅវិញ ក្នុងបរិមាណច្រើនជាងមុន និងតម្លៃដឹកជញ្ជូនក៏ទាបជាងមុនដែរ ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងអាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង៧០% នៃចរាចរទំនិញចេញ-ចូលសរុបរបស់កម្ពុជា។ ម្យ៉ាងវិញទៀត ចំណតផែពហុបំណងនេះ នឹងជួយគាំទ្រដល់មូលដ្ឋានភស្តុភារសម្រាប់ផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មបេ្រងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកឧស្សាហកម្មប្រេងបន្ថែមទៀតផងដែរ ។
ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្លែងបញ្ជាក់ថា ការសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសារសំខាន់យ៉ាងខ្លាំង ដើម្បីពង្រឹងការតភ្ជាប់តំបន់មេគង្គ និងតំបន់អាស៊ានទាំងមូល គឺជាកិច្ចការនិមិត្តរូបដ៏ធំមួយក្នុងចំណោមគម្រោងកិច្ចសហប្រតិបត្តិការរបស់ជប៉ុននិងកម្ពុជា។ រដ្ឋាភិបាលជប៉ុន បាននិងកំពុងធ្វើគម្រោងកិច្ចសរុបព្រឹត្តិការណ៍ផ្សេងៗសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់។ កាលពីខែមិថុនាឆ្នាំមុន JICA បានទិញភាគហ៊ុនមួយផ្នែកពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានរហូតមក ដល់បច្ចុប្បន្ន ព្រមទាំងដើម្បីរួមចំណែកដល់កាជំរុញពាណិជ្ជ កម្មនៅកម្ពុជា។ ក្រោយពីបញ្ចប់ការសាងសង់ចំណតផែពហុបំណងទឹកជ្រៅលើកនេះ នាវាខ្នាតធំនឹងអាចចូលចតកំពង់ ផែនេះបាន។ យើងរំពឹងថា ចំណតផែនេះ នឹងពង្រឹងសមត្ថ ភាពក្នុងការសម្របសម្រួលទំនិញឆ្លងកាត់ ហើយអាចរួម ចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជានិងការពង្រឹងការតភ្ជាប់ក្នុងតំបន់។