មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាបនៅតែបន្តចុះត្រួតពិនិត្យលើម្ហូបអាហារ និងរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន នៅក្នុងផ្សាររលួស

អត្ថបទដោយ៖
Kien Sereyvuth

 សៀមរាប៖ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាប បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការណែនាំដល់អាជីវករលក់ទំនិញនៅផ្សាររលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ និងរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ

          នាឱកាសនោះដែរ លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានប្រសាសន៏ថា៖ យើងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះម្ហូបចំណីអាហារដែលបងប្អូនប្រជាពលរដ្ឋតែងតែទិញយកទៅប្រើប្រាស់នឹងលក់ដូរមួយចំនួនធំនៅតាមផ្សារឬតាមតូបខ្លះៗ យើងបានធ្វើការណែនាំដល់អាជីវករលក់ចាប់ហួយនៅក្នុងផ្សារឬតាមតូប ជាពិសេសបានណែនាំពីសារៈសំខាន់នៃការរៀបចំទុកដាក់ អោយបានត្រឹមត្រូវ និងរបៀបមើលទំនិញណាដែលគ្មានគុណភាព និងហួសសុពលភាព គ្មានផ្លាកសញ្ញាត្រឹមត្រូវ ដែលវាអាចធ្វើអោយមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាដើម។ លោក បានបន្តទៀតថា៖  មន្ត្រីជនាញបានរកឃើញផលិផផលខូចគុណភាពនឹងហួសកាលបរិច្ឆេទមួយចំនួនផងដែរ។

ដើម្បីធានាបាននូវសុវត្ថិភាពនៃការថែរក្សាសុខុភាពរបស់បងប្អូនប្រជាពលរដ្ឋស្របតាមផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចក្រសួងពាណិជ្ជកម្មនោះ ដូច្នេះមន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាបយើងតែងតែងធ្វើការចុះត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាពជាប្រចាំរៀងរាល់ខែ ព្រមទាំងធ្វើការណែនាំ និង ជំរុញដល់អាជីវករទាំងអស់ ត្រូវចូលរួមសហការ និងយកចិត្តទុកដាក់ទប់ស្កាត់ទំនិញខូចគុណភាព និងហួសសុពលភាព ក្នុងន័យការពារសុខភាពប្រជាពលរដ្ឋអោយបានកាន់ តែល្អប្រសើរថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

         លោកក៏បានបញ្ជាក់ទៀតថា៖ នៅខេត្តសៀមរាបយើងនេះ មិនមានលត់ធ្វើពីប្លាស្ទីកឬក៏ជ័រនោះឡើយ មិនដូចពាក្យចរចាមអារ៉ាមខ្លះៗដែលនិយាយតៗគ្នា នឹងក្នុងបណ្តាញ់ទំនាក់ទំនងសង្គមថា៖ នំលត់ហ្នឹងគឺគេធ្វើពីជ័រឬថង់ប្លាស្ទីក ដែលត្រូវបានគេបង្ហោះនៅក្នុង (FB) រយ:កាលកន្លងមកហើយនោះ ។ ចំពោះអាជីវករទាំងអស់ មេត្តាកុំយកទំនិញដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវនោះ មិនត្រូវបានដាក់តាំងលក់នៅលើទីផ្សារឡើយ ហើយក៏ត្រូវមានការថែទាំនូវទំនិញរបស់ខ្លួនអោយបានល្អផងដែរ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner