លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌ នៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨។
ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ  និងសេចក្តីនឹករលឹកពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ប្រធានកិត្តិយសសមាគមនារី ជូនដល់អង្គពិធីទាំងមូលផដែរ។ លោកជំទាវក៏បាន កោតសរសើរចំពោះ លោកជំទាវ លោកស្រី ដែលបានយកអស់ស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចដែលបក្ស និងរាជរដ្ឋាភិបាលបានប្រគល់ជូន បានទទួលលទ្ធផលល្អប្រសើរគួរជាទីមោទន:នាពេលកន្លង ។
លោកជំទាវក៏បានអំពាវនា ៖ ថ្ងៃបោះឆ្នោតផ្លូវការកាន់តែខិតជិតមកដល់ហើយ  សូមលោកជំទាវ លោកស្រី នាងកញ្ញាទាំងអស់កុំជឿតាមការឃោសនា កុំចាញ់ឧបាយកលរបស់ជនអគតិមួយចំនួនដែលចង់បំផ្លាញជាតិ ដែលតែងតែរកគ្រប់វិធី ដើម្បីអោយ និងសូមចលនាដាស់តឿន ក្រើនរំលឹកប្តីសី កូនចៅ បងប្អូន សាច់ញាតិអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេងរៀង ទី២០ ដើម្បីបន្តឆ្ពោះទៅរកចីរភាពនៃសុខសន្តិភាព និងអភិវឌ្ឍន៍គ្រប់វិស័យ និងគាំទ្របេក្ខភាពសម្តេច ហ៊ុន សែន ជានាយក រដ្ឋមន្រ្តីនៅអាណត្តិនេះនិងអាណត្តិខាងមុខ និងអាណត្តិបន្តបន្ទាប់ទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner