លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាលជាមួយនារីជាថ្នាក់ដឹក នាំរាជធានីភ្នំពេញដើម្បីត្រៀម លក្ខណៈឈានទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦

ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សំណេះសំណាលជាមួយនារីជាថ្នាក់ដឹកនាំរាជធានីភ្នំពេញដើម្បីត្រៀម លក្ខណៈឈានទៅការបោះឆ្នោតជ្រើស រើសតំណាងរាស្រ្តនីតិកាលទី៦។ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៏លើកឡើងថា៖រយៈពេល៣៩ឆ្នាំ នៃសករាជថ្មីនេះ​ គណបក្សប្រជាជនកម្ពុជា បានដឹ​ក​នាំក្នុងការការពារជាតិ និងការស្ដារ កសាងប្រទេសជាតិឡើងវិញពីលេខសូន្យនៅ​ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង ហើយថែមទាំងត្រូវគេហ៊ុមព័​ទ្ធ​ខាងនយោបាយ និងសេដ្ឋកិច្ចពីខាង ក្រៅយ៉ាងអមនុស្សធម៌ និងអយុត្តិធម៌ថែ​ម​ទៀត។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៏បញ្ជាក់ទៀតថា;នយោ បាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ប្រធា​ន​គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើឱ្យអង្គការចាត់តាំង
រប​ស់ខ្មែរក្រ​ហ​ម​ត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា និង បង្កើ​តបានសុខសន្តិភា​ព និងការអភិវឌ្ឍចាប់តាំងពីចុងឆ្នាំ១៩៩៨មក។ ទោះបីត្រូវឆ្លងកាត់ឧបសគ្គធំៗ និងការលំបាករាប់ម៉ឺនជំពូកក៏គណបក្សប្រជាជនកម្ពុជានូ​វរក្សាបា​ន និងការពារបាននូវបុព្វ ហេតុដ៏ត្រឹមត្រូវរបស់ខ្លួនជានិច្ច ដោយទប់ស្កា​ត់បាននូវរប​ប ប៉ុល ព​ត មិនឱ្យត្រឡប់ មកវិញជាលើកទី២ បានស្ដារ កសាងវិស័យ សេដ្ឋកិ​ច្ច សង្គមកិ​ច្ច​ឱ្យមានការប្រែប្រួល និងរីកចម្រើនជាបន្ដបន្ទាប់។ នេះគឺជាសច្ចធម៌ប្រវ​ត្តិ​សា​ស្រ្ត​​ដែលមិនអាចបំភ្លៃបាន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ទៀតថា- រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឱ្យមានសន្ដិភាពឆ្ពោះទៅរកការអ​ភិ​វឌ្ឍ ដើម្បីបម្រើប្រជាជន កសាង និងការពារប្រទេសឱ្យបាន ធានាកំណើ​​ន​សេដ្ឋកិច្ច និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ ជាពិសេស អ្វីដែ​ល​ជាការពិតមិនអាចប្រកែកបាន គឺ”មរតកតេជោ”  គឺជាសន្តិ ភាព ការបង្រួបបង្រួ​ម​ជាតិ និងការកសាងសេដ្ឋកិច្ចចេញពីភាពខ្ទេចខ្ទាំនៃភ្លើង សង្គ្រាមដែលបានមកពីការធ្វើពលិកម្ម និងការប្រឹងប្រែងរបស់សម្ដេចតេជោ រួមជាមួយថ្នាក់ដឹកនាំគណប​ក្ស​ប្រជាជ​ន​​​កម្ពុជាដទៃទៀត
និងរួមជាមួយប្រជាពលរដ្ឋផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ទៀតថា- ជាកិត្ដិយសរប​ស់​ព្រះរាជាណា ចក្រកម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិ​ច្ចរបស់អង្គ ការសហប្រជាជាតិសម្រាប់អាណត្តិ១ឆ្នាំ (២០១៩) ដោ​យ​សម្លេងគាំទ្រចំនួន ១៨៣ លើ១៨៨ក្នុងការ បោះឆ្នោតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១​៨ នៅសាលមហាសន្និបាត នៃទីស្នាក់ការអង្គការ សហប្រជាជាតិនៅ​ទីក្រុងញ៉ូយក។ នេះជាជោគជ័យដ៏ធំធេងថ្មីមួយទៀតរបស់ព្រះរា ជា ណាចក្រក​ម្ពុ​ជាក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុ ភាពជាតិនៅលើឆាកអន្តរជាតិ។ ប​ន្ទា​ប់ពីកម្ពុជាត្រូវបានជ្រើសតាំងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ធ្វើជាអនុប្រ​ធា​ននៃសម័យអង្គប្រជុំលើកទី៧៣ របស់មហា សន្និបាតអង្គការសហប្រជាជាតិសម្រាប់អា​ណ​ត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ រួមជាមួយប្រទេសចំនួន១៥ផ្សេងទៀត និងប្រទេសសមា ជិក អាចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអ​ង្គការ​សហប្រជាជាតិ។ ជាមួយគ្នានោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតបានណែនាំឲ្យមានការត្រៀម លក្ខណៈជានិច្ចក្នុងការទប់ស្កាត់ និងការវាយបកនូវកា​រ​បំភ្លើស ការបំប៉ោងសភាព ការណ៍ និងការរំខានផ្សេងៗរបស់គ​ណ​បក្សប្រឆាំងក្នុងការ រារាំងនូវដំណើរការនៃការបោះឆ្នោត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner