នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ៖ លោកបណ្ឌិត Erik Solheim នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ (UNEP) នឹងមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ ការបំពេញទស្សនៈកិច្ចនេះ ធ្វើឡើង តបតាមការអញ្ជើញរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Erik Solheim នឹងជួបពិភាក្សាការងារជាមួយលោក សាយ សំអាល់ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកម្មវិធីបរិស្ថានសហប្រជាជាតិ។
ជាមួយគ្នានេះ លោក សាយ សំអាល់ និងលោកបណ្ឌិត Erik Solheim នឹងចូលរួមសន្និសីទសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននេះ នឹងរៀបចមឡើងវេលាម៉ោង១១៖០០នាទីនៅជាន់ផ្ទាល់ដី ទីស្តីការក្រសួងបរិស្ថាន៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។